ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរត់ពន្ធមនុស្ស និងឧក្រឹដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ...

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងអាចឲ្យគណៈប្រតិភូទាំង១៤ប្រទេស បានរៀនសូត្រ ពីបទពិសោធន៍ភាពប្រឈម ដំណោះស្រាយ និងរកឃើញភាពខ្វះចន្លោះ ដែលចាំបាច់ត្រូវខិតខំបំពេញបន្ថែម អំពីបញ្ហាអំពើរត់ពន្ធមនុស្សដែល ការឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ។

29-May-2025


ពិធីអបអរសាទរ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤...

ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានពិភពលោក កំណត់ថាជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលឱ្យយកចិត្តទុកដាក់ពីសុខាមាលភាពកុមារ និងជាតិវាសាមគ្គីអន្តជាតិរបស់កុមារលើពិភពលោក ដើម្បីរំលឹកនិងបង្កតើនូវការយកចិត្តជាពិសេសចំពោះកុមារ

29-May-2025


កិច្ចប្រជុំផ្ទៃក្នុងសម្រាប់ត្រៀមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងាររបស់ក្រុមការងារ SOMTC-កម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារ...

កិច្ចប្រជុំផ្ទៃក្នុងសម្រាប់ត្រៀមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងាររបស់ក្រុមការងារ SOMTC-កម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា

30-May-2025


ពិធីបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គលេខាធិការដ្ឋាន...

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេន អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជាសហគណៈអធិបតី ក្នុងពិធីបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

27-May-2025


ពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទការកេងប្រវ័ញ្ច និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សនៅវិទ្យាល័យស្រុកស្រែអំបិល និងវិទ្យាល័យស្រុកបុទុមសាគរ

ពិធីផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងដល់ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ មានការយល់ដឹងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា គ្រប់រូបភាព

21-May-2025


វគ្គផ្សព្វផ្សាយស្តីពី ការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ជូនដល់ប្រជាពលរដ្ឋ...

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅភូមិ ឃុំ ឱ្យមានការយល់ដឹងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា គ្រប់រូបភាព និងកាត់បន្ថយការធ្វើចំណាកស្រុកប្រកបដោយប្រថុយប្រថាន

30-May-2025


ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់នៃគណៈគ្រប់គ្រងវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

គោលបំណង នៃទស្សនកិច្ចនៅពេលនេះ គឺភាគីទាំងពីរបានស្វែងយល់ ចង់ដឹងនូវព័ត៌មាន នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលមានដូចជា ការដោះស្រាយបញ្ហា ការបញ្ជូន និងការទទួល ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលអនុវត្តទៅតាមទិដ្ឋភាពច្បាប់ ឬការអនុត្តតាមច្បាប់នៃប្រទេសកម្ពុជា។

20-May-2025


លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង...

កម្មវិធីបណ្ដុះបណ្ដាលនេះរៀបចំឡើងផ្ដោតទៅលើ Partnering to Prevent the illegal movement of People រយៈពេល៣សប្តាហ៍ ដែលមានអ្នកចូលរួមជាមន្រ្តីប៉ូលីស នៅស្ថាប័នចម្រុះ ចំនួន ១៩នាក់ (ស្រី៤នាក់) មកពី ១៤ប្រទេស

20-May-2025


លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់...

សណ្ឋាគារសាន់អេនម៉ូន រីវើសាយ៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ អមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរងគ.ជ.ប.ជ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើកចុងក្រោយលើផែនការអនុវត្តយុទ្ធសាស្ត្រ ស្តីពីយុទ្ធនាការគ្រួសាររឹងមាំដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារ ចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា Cambodia PROTECT ២០២៥-២០២៨

05-May-2025


ពិធីចុះអនុស្សរណៈ នៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការការីតាស់ស្វីស (CARITAS SWITZERLAND)...

ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ពិធីចុះអនុស្សរណៈ នៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការការីតាស់ស្វីស (CARITAS SWITZERLAND) ស្តីពីសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទម្រង់ផ្សេងទៀត នៃការកេងប្រវ័ញ្ចក្នុងការធ្វើចំណាកស្រុក នៅទីស្តីការក្រសួងមហាផ្ទៃ

05-May-2025


លោកជំទាវ ជូ ប៊ុនអេង ដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ ដែលមានតំណាងមកពី...

កិច្ចសន្ទនាមានគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងសហការអនុវត្តនូវកិច្ចខិតខំប្រឹងប្រែង ផ្សេងៗ ដែលអាចឈានទៅបង្កើតបាននូវ ដំណោះស្រាយរួមគ្នា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសសម្រាប់ទម្រង់ថ្មី នៃអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ

29-Apr-2025


គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សាលើបញ្ហាពាក់ព័ន្ធនានា និងការចូលរួមជាមតិយោបល់ លើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផល បញ្ហាប្រឈមការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

29-Apr-2025



   

Official Telegram NCCT Cambodia