ពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទការកេងប្រវ័ញ្ច និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សនៅវិទ្យាល័យស្រុកស្រែអំបិល និងវិទ្យាល័យស្រុកបុទុមសាគរ

BY SOM SIVWIN

Published on 21 May, 2025

ពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទការកេងប្រវ័ញ្ច និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សនៅវិទ្យាល័យស្រុកស្រែអំបិល និងវិទ្យាល័យស្រុកបុទុមសាគរ

កោះកុង៖ ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ លេខាធិការដ្ឋានគ.ខ.ប.ជ ខេត្ត ដឹកដោយលោក ស្រេង ហុង ប្រធានលេខាធិការដ្ឋានខេត្ត បានចុះផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ ការកេងប្រវ័ញ្ច និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាន ដល់សិស្សានុសិស្សនៅវិទ្យាល័យស្រុកស្រែអំបិល និងវិទ្យាល័យស្រុកបុទុមសាគរ ដែលមានអ្នកចូលរួមសរុបប្រមាណ៤០០នាក់ ។  គោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងដល់ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ មានការយល់ដឹងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា គ្រប់រូបភាព ជាពិសេសការកេងប្រវ័ញ្ច និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ ដែលជាអំពើឆបោកក្រោមកលល្បិចថ្មីរបស់ជនល្មើស ៕

 


   

Official Telegram NCCT Cambodia