ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងអង្គសិក្ខាសាលាស្តីពី...

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ ដល់ស្រទាប់យុវជន យុវនារី ដែលជានិសិ្សតនៃសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងសិល្បៈករ សិល្បៈការិនី ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់អំពើជួញដូរមនុស្ស

12-Aug-2024


សិក្ខាសាលាពិគ្រោះយោបល់ពិនិត្យសម្រេចស្តីពី ឧបសម្ព័ន្ធនៃការត្រួតពិនិត្យ និងវាយតម្លៃនិងលំហូនបញ្ជូននៃនិតីវិធីប្រតិបត្តិបទដ្ធានស្តីពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមារណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សរវាងកម្ពុជា-ថៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញចូលរួមជាគណៈអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យសម្រេចស្តីពី ឧបសម្ព័ន្ធនៃការត្រួតពិនិត្យ និងវាយតម្លៃនិងលំហូនបញ្ជូននៃនិតីវិធីប្រតិបត្តិបទដ្ធានស្តីពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមារណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សរវាងកម្ពុជា-ថៃ នៅសាលប្រជុំ សណ្ឋាគាសោមាទេវី ខេត្តសៀមរាប

12-Aug-2024


កិច្ចប្រជុំពិភាក្សាបន្តត្រៀមរៀបចំ ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤

កិច្ចប្រជុំនេះធ្ចើឡើងក្នុងគោលបំណង គឺដើម្បីស្វែងរកធាតុចូល នូវប្រធានបទ ឬពាក្យស្លោក និងរបៀបវីរៈមួយចំនួនទៀតពាក់ព័ន្ធ សម្រាប់ប្រារព្ធទិវាជាតិអន្តរសាសនា លើកទី៨ ឆ្នាំ២០២៤ ។

09-Aug-2024


កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្ដីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា-ថៃ...

ក្នុងកិច្ចប្រជុំនេះមានគោលបំណងដើម្បីជួយសម្រួលដល់ដំណើចេញចូលរបស់ពលករខ្មែរប្រកបដោយ សុវត្តិភាព ភាពស្របច្បាប់ ធានារក្សាបាននូវសន្តិសុខព្រំដែន និងលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្មនានា និងបញ្ហាអសកម្មនានាទាក់ទង់និងដំណើចេញចូលរបស់ពលករខ្មែរ នៅតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា

09-Aug-2024


គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរព័ត៌មានការងារអនុវត្តច្បាប់រួមគ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិក

09-Aug-2024


កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៤ របស់គណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពក្នុងកំឡុងពេល៦ខែ ដើមឆ្នាំ២០២៤ តាមបណ្តាក្រុមការងារទាំង៦ ក៏ដូចជាតាមបណ្តាក្រសួងស្ថាប័ន និងពិភាក្សាអំពីចំនុចប្រឈម ខ្វះខាត ដែលត្រូវកែលម្អ និងធ្វើឲប្រសើរឡើងដោយត្រូវមានការទទួលខុសត្រូវរួមគ្នា

08-Aug-2024


គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន...

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ

05-Aug-2024


អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង០០នាទីព្រឹក លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គជបជ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គជបជ តាងនាមឲ្យ មន្រ្តី ក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគជបជ បានជួបជុំគ្នា ទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៍ឧត្តុង្គឧត្តម របស់ព្រះរាជាណាចក្រកម្ពុជា

05-Aug-2024


គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសនៃការបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសំដែងអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងជាមួយបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណន តេជោ» នាថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០២៤

05-Aug-2024


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ

31-Jul-2024


ថ្ងៃទី ៣០ ខែកក្កដា គឺជាទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស និងផ្សព្វផ្សាយការជូនដំណឹងអំពីឧក្រិដ្ឋកម្មដ៏អាក្រក់នៃការជួញដូរមនុស្ស

ទិវាពិភពលោកប្រឆាំងការជួញដូរផ្តល់ឱកាសសម្រាប់រដ្ឋាភិបាលដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ និងបញ្ឈប់ឧក្រិដ្ឋជនពីការកេងប្រវ័ញ្ចប្រជាជនដើម្បីរកប្រាក់ចំណេញ

30-Jul-2024


ពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៏របស់អគ្គលេខាធិការដ្ឋាន នៃគ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានអញ្ជើញធ្វើបទបង្ហាញ ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៏របស់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប.ជ

30-Jul-2024



   

Official Telegram NCCT Cambodia