វគ្គផ្សព្វផ្សាយស្តីពី ការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកំពង់ដំរី ខេត្តក្រចេះ

BY SOM SIVWIN

Published on 30 May, 2025

ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សខេត្តក្រចេះ  បានបើកវគ្គផ្សព្វផ្សាយស្តីពី ការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកំពង់ដំរី ខេត្តក្រចេះ

(ក្រចេះ)៖ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត(គ.ខ.ប.ជ) អញ្ជើញបើកវគ្គផ្សព្វផ្សាយស្តីពី ការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅវត្តប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅភូមិ ឃុំ ឱ្យមានការយល់ដឹងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា គ្រប់រូបភាព និងកាត់បន្ថយការធ្វើចំណាកស្រុកប្រកបដោយប្រថុយប្រថាន ៕

 


   

Official Telegram NCCT Cambodia