ព្រឹត្តិការណ៍សំខាន់ៗ

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍ការសិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

គោលបំណងរួមនៃការស្រាវជ្រាវនេះគឺដើម្បីវាយតម្លៃ និងបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃការកេងប្រវ័ញ្ចកុមារនៅកម្ពុជា។ ការសិក្សានេះផងដែរ គឺផ្តោតទៅលើការកេងប្រវ័ញ្ចកុមារ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុករបស់កុមារ និងកុមារដែលត្រូវឪពុកម្តាយទុកចោលនៅពេលពួកគេចំណាកស្រុក
20-Jun-2023

កិច្ចប្រជុំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ ជាមួយអង្គការដៃគូរអភិវឌ្ឍន៍

មន្រ្តីគ្រប់លំដាប់ថ្នាក់ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន​ ដែលបានរួមសហការជាមួយ គ.ជ.ប.ជ ដោះស្រាយបាននូវបញ្ហាប្រឈម ដើម្បីផ្តល់កិច្ចការពារ ទៅដល់ជនរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ស្ថានភាព នាពេលកន្លងមក
16-Jun-2023

វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃតាមដានការចល័តរបស់ទេសន្តរប្រវេសន៍តាមច្រករបៀងនៃព្រំដែនកម្ពុជា/ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខេត្តស្ទឹងត្រែង

គោលបំណង នៃការធ្វើវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីបង្កើត និងអនុវត្តវាយតម្លៃពីការចល័ត របស់ជនទេសន្តរប្រវេសន៍តាមច្រកព្រំដែនកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
15-Jun-2023

ក្រសួងការងារអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយអំពីការជ្រើសពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី

ក្រសួងការងារបានបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ
09-Jun-2023

កិច្ចប្រជុំពិភាក្សា ស្តីពីការៀបចំកម្មវិធីផ្សព្វផ្សាយ របាយការណ៍នៃការវិភាគពីស្ថានភាពកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

សិក្ខាសាលានេះធ្វើឡើង មានគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សា ដើម្បីពិភាក្សាបីការរកឃើញ បញ្ហាប្រឈម និងឱកាសសម្រាប់ បង្កើនការពារ កុមារនៅក្នុងប្រទេសកម្ពុជា
06-Jun-2023

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស
23-Mar-2023

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល»  

គោលបំណងនៃការប្រារព្ធមេន្ទិញអបអរសាទរនេះឡើង គឺដើម្បីបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ
12-Mar-2023

សារលិខិតជូនពរថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាឱកាសអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៣

សារលិខិតជូនពរថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជូនចំពោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គជបជ និងលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាឱកាសអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៣
08-Mar-2023

កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សារបាយការណ៍សិក្សារៀបចំដោយវិទ្យាស្ថាន អភិវឌ្ឍន៍បរទេស (ODI) តាមប្រព័ន្ធអនឡាញ

លទ្ធផលនៃការស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញគំហើញនិងអនុសាសន៍សំខាន់ៗទាក់ទងនឹងការងារប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា (ដោយក្រុមការងារស្រាវជ្រាវ ODI ) ដើម្បីធ្វើការពិភាក្សា និងស្នើសុំការចូលរួមមតិយោបល់ពីតំណាង ភាគីពាក់ព័ន្ធនានា
28-Feb-2023

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ លើកទី១៦ !

ការប្រារព្ធទិវាជាតិ១២ធ្នូនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងនិង យកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ ប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រឹដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម
15-Dec-2022

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ទទួលនូវគ្រឿងឥស្សរិយយស មេដាយមាស«មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល

ថ្នាក់ដឹកនាំ និងមន្រ្តី របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ និងលោកជំទាវ ឧ.ឯក អគ្គលេខាធិការ មានក្តីសោមនស្សរីករាយ នឹងបានផ្ញើលិខិតអបអរសាទរគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយកមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងឱកាសដ៏វិសេសវិសាលនេះ
01-Dec-2022

កិច្ចប្រជុំឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកកិច្ចប្រជុំ ឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំរបស់ គ.រ.ប.ជ និងគ.ខ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ
01-Nov-2022


   

Official Telegram NCCT Cambodia