គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ប្រចាំខែឧសភា ឆ្នាំ២០២៥ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយភាគីពាក់ព័ន្ធមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាល និងអង្គការដៃគូសង្គមស៊ីវិល

BY SOM SIVWIN

Published on 04 Jun, 2025

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក.ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ក្រោមកិច្ចដឹកនាំរបស់លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជាសមាជិក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៦៥ស្រី ៣៦នាក់ នៅបន្ទប់ប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។

បន្ទាប់ពីបានពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា សេចក្តីរាយការណ៍លើបញ្ហាពាក់ព័ន្ធនានា និងការចូលរួមជាមតិយោបល់លើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផលបញ្ហាប្រឈម ការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ) ដែលបានអនុវត្តក្នុងខែឧសភា ឆ្នាំ២០២៥។ អង្គប្រជុំទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន ក្នុងការដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដោយក្នុងនោះអង្គប្រជុំបាន ៖

១. ជំរុញឱ្យក្រុមការងារបច្ចេកទេស ត្រូវបង្កើតគ្រុបតេឡេក្រាម និងរៀបចំកិច្ចប្រជុំតាមក្រុមនីមួយៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ និងមានប្រសិទ្ធភាព ។

២.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការរដ្ឋាននគរបាលខេត្ត សហការគ្នាបន្តតាមដានពិនិត្យ សម្របសម្រួលលើករណីវិវាទការងារ(ករណីចាស់) ដើម្បីការពារឧត្តមប្រយោជន៍របស់កម្មករនិយោជិត។

៣. ពង្រឹងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ហានៃអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យមានភាពប្រទាក់ក្រឡា និងច្បាស់លាស់ ដើម្បីរួមសហការគ្នាដោះស្រាយឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា។​ព័ន្ធ ដើម្បីពង្រឹងលើគុណភាពអប់រំ និងការទប់ស្កាត់ការប្រើប្រាស់ ឬ ជួញដូរ បារីអេឡិចត្រូនិច ការប្រើប្រាស់គ្រឿងញៀន និងផលប៉ពាល់ ឱ្យបានកាន់តែទូលំទូលាយ ។

៥.ជំរុញឱ្យមន្ទីរ អង្គភាពជំនាញ និងអង្គការដៃគូ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាកម្ម និងការគ្រប់គ្រងទិន្នន័យជនរងគ្រោះ និងករណីដែលបានបញ្ចប់ការស្តារនីតិសម្បទា ហើយត្រូវបានធ្វើសមាហរណកម្មមកមូលដ្ឋាន ដោយត្រូវផ្តល់ព័ត៌មានមកមន្ទីរសង្គមកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការគ្រប់គ្រងទិន្នន័យឱ្យបានត្រឹមត្រូវច្បាស់លាស់ និងធ្វើការតាមដានបន្ត ។

៦. ពង្រឹងទៅលើការអប់រំផ្សព្វផ្សាយលើការបង្ការ ទប់ស្កាត់ ការកេងប្រ័វញ្ច ការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅតាមគ្រប់គ្រឹះស្ថានសិក្សាអប់រំនៅទូទាំងខេត្ត ។

៧. អង្គភាពជំនាញដែលផ្តល់សេវាជូនជនគ្រោះ ត្រូវរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីការដឹកនាំកិច្ចសម្ភាសន៍ (ករណីការធ្វើសម្ភាសន៍រួមគ្នា) និងពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្តល់សេវា ។

(អត្ថបទ&រូបភាព៖ ក្រុមការងារលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប)


   

Official Telegram NCCT Cambodia