ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ...

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិ...

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្ស...

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេក...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

កិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក

របាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) គឺជារបាយការណ៍មួយដែលមានលក្ខណៈទូលំទូលាយ និងមានគោលបំណងវាយតម្លៃស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សនៅទូទាំង១៨៨ ប្រទេស និងដែនដី រួមទាំងសហរដ្ឋអាមេរិកផងដែរ
17-Feb-2025

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៤

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល
12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកម្មវិធី អបអសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាព អ៊ីនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ "កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ"

គោលបំណង នៃការប្រារព្ធទិវាសុវត្ថិភាពអ៊ីនធឺណិតគឺ ដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសកុមារ ឱ្យចេះការពារខ្លួនពីការឆបោកនិងការកេងប្រវ័ញ្ចនានាពីការប្រើប្រាស់ប្រព័ន្ធនេះ។ ស្នើសុំកិច្ចសហការពីបណ្តារក្រុមហ៊ុនឯកជនក្នុងវិស័យផ្គត់ផ្គង់អ៊ីនធឺណិត និងសេវាអនឡាញនានា ដើម្បីចូលរួមការពារអ្នកប្រើប្រាស់ ជាពិសេសកុមារពីការរងគ្រោះ
11-Feb-2025

លោកឧត្ដមសេនីយ៍ត្រី អិុន មាន ប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្ដីពី លទ្ធភាពទទួលបានសំណង សម្រាប់ពលករចំណាកស្រុកទៅប្រទេសជប៉ុន

គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីរៀបចំផែនការការងាររួមគ្នាមួយ សម្រាប់កែលម្អ នឹងការផ្ដល់លទ្ធភាពកាន់តែប្រសើរ ក្នុងការទទួលបានដំណោះស្រាយសម្រាប់ពលករចំណាកស្រុក ពីអាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសជប៉ុន ដែលគាំទ្រដោយទីភ្ញាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន
11-Feb-2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ បានអញ្ជើញបើកអង្គសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការប្រមូលទិន្នន័យកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍

ិសិក្ខាសាលាេនះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីឱ្យការប្រមូលទិន្នន័យទេសន្តរប្រវេសន៍នេះ និងកុមាររងផល ប៉ះពាល់ដោយទេសន្តរប្រវេសន៍ កាន់តែមានសុក្រឹតភាព ដើម្បីចងក្រងជាទិន្នន័យច្បាស់លាស់សម្រាប់រៀបចំ គោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និងគម្រោង ឬផែនការដើម្បីឆ្លើយតបផលប៉ះពាល់កុមារដែលឪពុកម្ដាយធ្វើចំណាកស្រុក
10-Feb-2025

ប្រធានក្រុមការងារបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យគោលការណ៍ណែនាំរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិស្ដីពី " ការគាំពារ និងអភិវឌ្ឍកុមារតូច " នៅខេត្តសៀមរាប

សិក្ខាសាលានេះមានគោលបំណង កំណត់យន្តការនៃការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូច ដែលមានទម្រង់ជាពហុវិស័យ និងបង្កើនការយល់ដឹងពីនីតិវិធីនៃការចូលរួមរៀបចំផែនការគាំពារ និងអភិវឌ្ឍកុមារតូច
07-Feb-2025

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខធិការ គ.ជ.ប.ជបានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអីនធឺណិតឆ្នាំ២០២៥ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ”

យុទ្ធនាការនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអុីនធឺណិត ជាពិសេសលើកកម្ពស់ការចូលរួមធ្វើឱ្យបច្ចេកវិទ្យាអុីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត
07-Feb-2025

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

នៅសាលប្រជុំធំសាលាខេត្តបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ ដែលបានដំណើរការនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រយៈពេលមួយថ្ងៃក្រោមកិច្ចដឹកនាំរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ អស់លោក លោកស្រីជាសមាជិក គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសាសនា អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង កងកម្លាំងនៃប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអង្គកាដៃគូរចូលរួមជាច្រើនរូប
11-Feb-2025

លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូនៃកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT) និងការសហប្រតិបត្តិការគាំទ្រជាមួយដៃគូរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៥

គោលបំណងនៃសិក្ខាសាលានេះ រៀបចំឡើងដើម្បី ផ្តល់ឱកាសជូនដៃគូពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងអំពីសកម្មភាពការងារនៃកម្មវិធី ASEAN-ACT និងប្រមូលទស្សនៈរបស់ដៃគូអំពីគុណភាពនៃកម្មវិធី និងវឌ្ឍនភាពក្នុងការសម្រេចបាននូវលទ្ធផលរយៈពេលមធ្យមនៃកម្មវិធី ASEAN-ACT
23-Jan-2025

លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមកម្មវិធីឧត្ដមភាពមេដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន (CTIP LEAP)

សិក្ខាសាលានេះជាកម្មវិធីដំបូងសម្រាប់ឆ្នាំ២០២៥ ដែលជាគម្រោងរបស់ ASEAN ACT ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី មានគោលបំណងផ្តល់ភាពអង់អាចដល់អ្នកដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងតំបន់អាស៊ាន ដោយជំរុញកិច្ចសហការ និងការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តល្អក្នុងកិច្ចខិតខំការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅក្នុងតំបន់
15-Jan-2025

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សថ្នាក់ក្រោមជាតិ បានប្រារព្ធមិន្ទិញអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយ ក្នុងយុគសម័យឌីជីថល» ឆ្នាំ២០២៤

ការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នេះ មានគោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ
12-Feb-2025

កម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត យុទ្ធសាស្ត្រឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចការពារជនរងគ្រោះ

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត ផែនការសកម្មភាពជាតិ និងយុទ្ធសាស្ត្រទាក់ទងនឹងការ បង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវទៅភេទលើកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចការពារជនរងគ្រោះ
25-Dec-2024


   

Official Telegram NCCT Cambodia