លោកជំទាវ ជូ ប៊ុនអេងបានអញ្ជើញ ជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជួរមុខតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលការពារព្រំដែន ក្នុងមូលដ្ឋានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង
BY SOM SIVWINPublished on 05 Jun, 2025
កំរៀង៖ នៅរសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជួរមុខតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលការពារព្រំដែន ក្នុងមូលដ្ឋានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង អមដោយវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកឧត្តមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ លោក ហឿង គឹមធាន់ អភិបាលរងស្រុកកំរៀង និងលោក ហែម ប៊ុនហ៊ាន ប្រធានក្រុមការងារប្រតិបត្តិ មណ្ឌលទទួលពលករកំរៀង ខេត្តបាត់ដំបង ។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាវិជ្ជមាន ។
សិក្ខាកាមដែលចូលរួមមាន អភិបាលរងស្រុកកំរៀង នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ដូង និងច្រកទ្វារអន្តរជាតិ ភ្នំដី នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរ៨១៧ និងវរ៨១៩ ខេត្តបាត់ដំបង មន្ត្រីការិយាល័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបុគ្គលិកស្ម័គ្រចិត្ត មណ្ឌលទទួលពលករកំរៀង សរុបចំនួន៣៧រូប (ស្រី០៤រូប) ៕