លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនិងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករ ធ្វេីការនៅប្រទេសថៃ វិលត្រលប់មកម្ពុជាវិញ នៅតាមបណ្តាច្រកព្រំដែននៃខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន

BY SOM SIVWIN

Published on 18 Jun, 2025

(ព្រំដែន ខេត្តបន្ទាយមានជ័យ-បាត់ដំបង)៖ នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ មន្ត្រីនិងករកម្លាំងជួរមុខ នៅតាមបណ្តារច្រកទ្វាអន្តរជាតិ កម្ពុជា-ថៃ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ សមាសភាពប្រតិភូរួមមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង លោកស្រីវរសេនីយ៍ឯក អ៊ឹង ស៊ូគីម នាយការិយាល័យ ភស្តុភារ និងហិរញ្ញកិច្ច លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា នាយរងការិយាល័យសរុបផែនការ និងលោកអនុសេនីយ៍ឯក យុន ចំរើន នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។ 

យោងតាមបទបញ្ជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី​ និងប្រសាសន៍ណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ប្រធានគ.ជ.ប.ជ  បងប្អូនពលករដែលវិលត្រឡប់មកប្រទេសកម្ពុជា ទោះជាគ្មានឯកសារគ្រប់គ្រានក៏ដោយតាមបទបញ្ជា និងសាររបស់សម្តេច ក្រុមការងារអន្តរក្រសួង ដែលមានការពាក់ព័ន្ធបានត្រៀមលក្ខណៈសម្រួលឯកសារនានា មានផ្តល់អាហារបណ្តោះអាសន្ន រយ:ពេលវែង កន្លែងទទួលសមរម្យ និងរថយន្ត ជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញ ។

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបន្តដំណើរជួបសំណេះសំណាល កម្លាំងឈរជើងនៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ និងច្រកទ្វារអន្តរជាតិ ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅច្រកទ្វារអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយបានបញ្ចប់ដំណើរបេសកកម្មនៅច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 


   

Official Telegram NCCT Cambodia