ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់...

គោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន គ.ខ.ប.ជ ថ្នាក់ក្រោមជាតិ គ្រប់កម្រិត មន្ទីរពាក់ព័ន្ធបានដឹង និងយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចក្នុងការអនុវត្តការងារ

10-Sep-2024


ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានសហការគ្នាជាមួយអង្គការ MARICI និងអង្គការចាប់ដៃ...

វគ្គបណ្ដុះបណ្ដាល នេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋានគ.ខ.ប.ជ ថ្នាក់ក្រោមជាតិ គ្រប់កម្រិត និងមន្ទីរពាក់ព័ន្ធបានដឹង យល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចក្នុងការអនុវត្តការងារ

10-Sep-2024


លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី...

កម្មវិធីបាឋកថានេះ មានគោលបំណងផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់។

10-Sep-2024


លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់បានអញ្ជើញដឹកនាំ...

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ ដើម្បីរៀបចំផែនការ សម្រាប់ក្រុមការងារជំនាញរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចំនួន ១០រួប សហការជាមួយអង្គការ IOM ចុះធ្វើការស្រាវជ្រាវ ដោយសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលធ្លាប់បានធ្វើចំណាកស្រុកទៅប្រទេសវៀតណាម ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម និងផលលំបាកផ្សេងៗរបស់ជនទេសន្ដរប្រវេសន៍

05-Sep-2024


គណៈប្រតិភូក្រុមការងារអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមគោពសព សម្តេចចៅហ្វាវាំង គង់...

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណៈភាពកាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣៥ នាទី ក្នុងជម្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។

05-Sep-2024


លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិនិត្យសម្រេចលើសេចក្តីព្រាងបឋម ស្តីពី...

កិច្ចប្រជុំរៀបចំឡើងដោយគណៈកម្មាធិការអន្តររាជរដ្ឋាភិបាល អាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHAR)និង SOMTC គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងគម្រោងប្រឆាំងការជួញដូរមនុស្ស ASEAN-Australia Counter Trafficking in Person (ASEAN-ACT) និងមានការចូលរួមពីតំណាងរដ្ឋាភិបាលជាសមាជិកអាស៊ាន, AICHAR, SOMTC, UNOHCHR, ASEAN -ACT, ព្រះរាជអាជ្ញា និង NGOs

03-Sep-2024


សារចូលរួមរំលែកទុក្ខ ជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់...

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល អំពីដំណឹងមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧ

03-Sep-2024


កិច្ចប្រជុំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ដើម្បីពិគ្រោះយោបល់ម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (SOMTC Preparatory for AMMTC...

នៅក្នុងកិច្ចប្រជុំពេញអង្គអំឡុងពេលទាំង៣ថ្ងៃ ភាគីទាំងអស់ បានផ្តោតការយកចិត្តទុកដាក់ និងផ្ដល់សារអន្តរាគមន៍ទៅលើចំនុចរួមសំខាន់បី ១- ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា (Online Scam, Scam Job - forced criminality, Computer crime, technology crime ...) ២- ការប្រឆាំងការជួញដូរគ្រឿងញៀន និងសារធាតុខុសច្បាប់ និង៣- ការងារប្រឆាំងការរត់ពន្ធ និងជួញដូរមនុស្ស

30-Aug-2024


កម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបែបបទនិងនីតិវិធីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តកោះកុង

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថិភាពមន្ត្រីនិងកងកម្លាំងជួរមុខ លើជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព ក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទលើ្មសជួញដូរមនុស្ស និងការផ្តល់សេវាជួយដល់ជនរងគ្រោះ

29-Aug-2024


កិច្ចប្រជុំក្រុមការងារខមមីតកម្ពុជា ដើម្បីពិភាក្សា និង សម្រេចលើធាតុចូល នៃការប៉ានប្រមាណ...

អង្គប្រជុំបានធ្វើការពិភាក្សាពិនិត្យលើធាតុចូលនៃឯកសារនៃការប៉ាន់ប្រមាណ លើការអនុវត្តផែនការសកម្មភាពអនុតំបន់ លើកទី៤ (SPA IV) និង ចំណុចជាអាទិភាព សម្រាប់ដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពអនុតំបន់លើកទី៥ (SPA V) ដែលប្រមូលបានពីសមាជិកជាក្រសួង ស្ថាប័ន្ន និងអង្គការដៃគូរ ដើម្បីបញ្ជូនទៅកាន់ លេខាធិការដ្ឋាន COMMIT ប្រទេសថៃ

29-Aug-2024


វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច ច្បាប់ គោលនយោបាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ...

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដើម្បីឱ្យសមាជិកទាំងអស់បានយល់ដឹងបន្ថែមអំពីរចនាសម្ព័ន្ធ ការអនុវត្តតួនាទីភាកិច្ច ច្បាប់ គោលនយោបាយ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការរំលោភបំពាននានា ដើម្បីយកទៅអនុវត្តនៅក្នុងវិស័យការងារតាមអង្គភាព ស្ថាប័ន ឱ្យបានឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

28-Aug-2024


សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី "ការសិក្សាលើការត្រួតពិនិត្យ លំហូរទេសន្តរប្រវេសន៍តាមបណ្តោយច្រកព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង"...

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីបង្ហាញពីលទ្ធផលស្រាវជ្រាវ ប្រមូលធាតុចូល និងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ លើលទ្ធផលនៃការសិក្សាលើការត្រួតពិនិត្យលំហូរទេសន្តរប្រវេសន៍ រវាងព្រះរាជអាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

29-Aug-2024



   

Official Telegram NCCT Cambodia