ព្រឹត្តិការណ៍សំខាន់ៗ

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

កិច្ចប្រជុំពិភាក្សា ពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់របស់ពលករកម្ពុជា

កិច្ចប្រនេះជុំធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់គ្នាឲកាន់តែច្បាស់ អំពីស្ថានភាពពិត និងកិច្ចខិតខំប្រឹងប្រែងរបស់ អ្នកអនុវត្តមានអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែន ដែលនៅមិនទាន់ឯកភាពគ្នាក្នុងការអនុវត្តពីស្ថាប័នមួយទៅស្ថាប័នមួយ ទៅលើនយោបាយទេសន្តរប្រវេសន៍ ថាតើគួររៀបចំរបៀបណាសម្រាប់ការវិលត្រឡប់ទៅធ្វើការជាថ្មីរបស់ពលករ ។
24-Jun-2020

ពិធីប្រគល់ និងទទួលសម្ភារប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រី និងកុមារក្នុងស្ថានភាពប្រឈមនឹងជម្ងឺកូវីដ-១៩ ពីអង្គការ UNFPA Cambodia

នៅរសៀលថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ មានពិធីប្រគល់ និងទទួលសម្ភារប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រី និងកុមារក្នុងស្ថានភាពប្រឈមនឹងជម្ងឺកូវីដ-១៩ ពីអង្គការ UNFPA Cambodia
26-May-2020

លិខិតចូលរួមរំលែកមរណៈទុក្ខពីលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋានទាំងអស់ជូនដល់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នាងខ្ញុំ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាំងអស់ សូមសម្តែងនូវក្តីសោកស្តាយ អាឡោះ អាល័យក្រៃលែង និងមានសេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះ មរណភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលអនិច្ចកម្ម នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ២:១២ នាទី ទៀបភ្លឺកន្លងទៅ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ ឆ្នាំ
04-May-2020

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍បានអញ្ជើញចុះមកសួរសុខទុក្ខ និងណែនាំពីវិធានការការពារបង្ការជម្ងឺកូវីដ និងឧបត្ថម្ភជាអង្ករ សម្ភារៈប្រើប្រាស់មួយចំនួន ដល់ក្រុមការងារចម្រុះ មានមន្រ្តីមណ្ឌលសំចតប៉ោយប៉ែត មន្រ្តីសុខាភិបាល កងកម្លាំងវរៈព្រំដែន យោធភូមិភាគរបស់ក្រសួងការពារជាតិដែលប្រចាំការ រង់ចាំទទួលពលករបញ្ជូនត្រឡប់ ពីក្រៅប្រទេស នៅច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ

ព្រឹកថ្ងៃទី២៤ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧ.ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង លោកស្រីអភិបាលរងខេត្តសៀមរាប រួមនិងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អភិបាល/អធិការស្រុក ដឹកនាំដោយឯកឧត្តមអភិបាលខេត្ត អ៊ុំ រាត្រី បានអញ្ជើញចុះមកសួរសុខទុក្ខ និងណែនាំពីវិធានការការពារបង្ការជម្ងឺកូវីដ និងឧបត្ថម្ភជាអង្ករ សម្ភារៈប្រើប្រាស់មួយចំនួន។ សំម្ភារៈបរិក្ខាទាំងនេះ ទទួលបានការជួយឧបត្ថម្ភ ពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងពីអង្គការដៃគូរអភិវឌ្ឍ មានអង្គការមេត្រីភាព(AIM) អង្គការអេ២១ និងអង្គការការីតាសកម្ពុជា
28-Apr-2020

កិច្ចប្រជុំពិគ្រោះយោបល់ ដេីម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពនែជម្ងឺកូវីដ-១៩ (Covid-19)

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងដោយផ្តោតលើបញ្ហាប្រឈមជាក់លាក់ក្នុងការគ្រប់គ្រងហានិភ័យចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសពលករចំណាកស្រុកដែលទើបវិលត្រលប់មកវិញ ទាំងគ្រួសារ និងសហគមន៍របស់ពួកគេ គឺជាឱកាសដ៏សំខាន់ដើម្បីជួយឲយើងរៀបចំវិធានការក្នុងការទប់ស្កាត់ ការផ្ទុះរាតត្បាតនៃជម្ងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ជាពិសេសផ្តោតលើប្រជាពលរដ្ឋដែលងាយរងគ្រោះ
27-Apr-2020

ពិធីចុះផ្សព្វផ្សាយអំពីវិធានការថ្មីៗ ការបង្ការទប់ស្កាត់ ជម្ងឺកូវីដ១៩ និងចែកជូននូវឯកសណ្ឋានប្រជាការពារប្រមាណ១៦០កំប្លេរ និងសម្ភារៈមួយចំនួនមានដូចជាអង្ករ ថ្នាំដុសធ្មេញ ទឹកខ្ពុលមាត់ សាប៊ូ ក្រម៉ា អាល់កុល ខិតប័ណ្ណអប់រំការពារសុខភាព ដល់ប្រជាពលរដ្ឋចាស់ជរា ប្រជាការពារ ក្នុងក្រុងកំពង់ឆ្នាំង

ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ តាមដានត្រួតពិនិត្យ ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណ និងភូមិឃុំមានសុវត្ថិភាព រួមនិងក្រុមការងារ ថ្នាក់ដឹកនាំពីអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ លោកស្រីអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលក្រុង តំណាងមន្ទីរពាក់ព័ន្ធ មន្រ្តីរដ្ឋបាលរបស់ក្រុងកំពង់ឆ្នាំង ចៅសង្កាត់/ចៅសង្កាត់រងទាំង៤ របស់ក្រុង បានចុះផ្សព្វផ្សាយអំពីវិធានការថ្មីៗ ការបង្ការទប់ស្កាត់ ជម្ងឺកូវីដ១៩ និងចែកជូននូវឯកសណ្ឋានប្រជាការពារប្រមាណ១៦០កំប្លេរ និងសម្ភារៈមួយចំនួនមានដូចជាអង្ករ ថ្នាំដុសធ្មេញ ទឹកខ្ពុលមាត់ សាប៊ូ ក្រម៉ា អាល់កុល ខិតប័ណ្ណអប់រំការពារសុខភាព ដល់ប្រជាពលរដ្ឋចាស់ជរា ប្រជាការពារ ក្នុងក្រុងកំពង់ឆ្នាំង សរុបចំនួន២២៤នាក់
21-Apr-2020

ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចុះពិនិត្យ និងសិក្សាពីស្ថានភាពដីសម្រាប់សាងសង់មណ្ឌលសំចតពលករ ស្ថិតនៅជិតច្រកដូង ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង

ថ្ងៃច័ន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ ឧ.ឯ វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧ.ឯក យ៉ែម ចាន់ណារុំ អគ្គលេខាធិការរង លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង រួមនិង លោកស្រីអភិបាលរងខេត្ត ក្រុមកាងារគ.ខ.ប.ជ ខេត្តបាត់ដំបង អង្គការដៃគូរអភិវឌ្ឍ ការីតាសស្វីស និងអាយអូអឹម ក្រុមការងារសាលាស្រុកកំរៀង មន្រ្តីបច្ចេកទេសផ្នែកសាងសង់ បានចុះពិនិត្យ និងសិក្សាពីស្ថានភាពដីសម្រាប់សាងសង់មណ្ឌលសំចតពលករ ស្ថិតនៅជិតច្រកដូង ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
20-Apr-2020

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "នីតិវិធីប្រតិបត្តិស្តង់ដារ អន្តរទំនាក់ទំនង និងផែនការយថាភាពក្នុងកិច្ចសហប្រតបត្តិការ ការត្រៀមលក្ខណៈឆ្លើយតប នឹងការវិលត្រឡប់ដោយជនចំណាកស្រុក"

សិក្ខាសាលានេះធ្វើឡើង ជាកិច្ចត្រៀមរៀបចំសិក្សាអំពីមូលហេតុចំណាកស្រុក សំភាសន៍វាយតម្លៃតាមបែបបច្ចេកទេស ដើម្បីប្រាកដពីចំនួនចំណាកស្រុកសុក្រិតភាពក្នុងគោលបំណងលើកកំពស់ដល់ការចំណាកស្រុកស្របច្បាប់ រួមទាំងការប៉ាន់ប្រមាណនូវផលប៉ះពាល់ទាំងទឹកចិត្ត ធនធាន ហានិភ័យគ្រប់បែបយ៉ាងដល់ពលករចំណាកស្រុកពេលគាត់វិលត្រឡប់មកមាតុភូមិវិញ ទាំងអស់នេះជាការគិតគូដល់ប្រជាពលរដ្ឋពីសំណាក់ប្រមខរជរដ្ឋាភិបាល ដោយលើកតម្កើងការធ្វើចំណាកស្រុករកការងារធ្វើជាទេសន្តរប្រវេសន៍ដោយស្របច្បាប់កាត់បន្ថយនូវរាល់ការងារចំណាកស្រុកខុសច្បាប់ និងប្រថុយប្រថាន
19-Feb-2020

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពអីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរ ក្រោមប្រធានបទ "រួមគ្នាធ្វើឲ្យអីនធឺណិតតាន់តែមានសុវត្ថិភាពសម្រាប់កុមារ"

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ ទិវាសុវត្ថិភាពអីនធឺណិត និងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអីនធឺណិត និងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអីនធឺណិត និងធ្វើឲប្រព័ន្ធអីនធឺណិតកាន់តែមានសុវត្ថិភាព មានភាពល្អប្រសើរដែលអ្នកប្រើប្រាស់ត្រូវបានពង្រឹងសិទ្ធិអំណាចក្នុងប្រើបច្ចេកវិទ្យាមួយនេះប្រកបដោយការទទួលខុសត្រូវ ដោយសេចក្តីគោរព និងការគិតពិចារណា និងភាពច្នៃប្រឌិត ព្រមទាំងផ្សព្វផ្សាយដល់កុមារ យុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយដើម្បីលើកទឹកចិត្តអោយមានការរួមចំណែកក្នុងការបង្កើតប្រព័ន្ធអីនធឺណិតដ៌ល្អប្រសើរមួយ
14-Feb-2020

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងគណ:ប្រតិភូដែលអញ្ជើញមកពីប្រទេស ឡាវ មីយ៉ាន់ម៉ា វៀតណាម និងអង្គការ IOM ចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ និងជាប្រធាន គ.ជ.ប.ជ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំតំណាងគណ:ប្រតិភូដែលអញ្ជើញមកពីប្រទេស ឡាវ មីយ៉ាន់ម៉ា វៀតណាម និងអង្គការ IOM ចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ និងជាប្រធាន គ.ជ.ប.ជ និងរាយការណ៍អំពីលទ្ធផលនៃអង្គសិក្ខាសាលា សម្របសម្រួលថ្នាក់តំបន់ ដែលប្រារព្ធធ្វើអស់រយ:ពេលពីរថ្ងៃកន្លងមកស្តីពី "ការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន" មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម
07-Feb-2020

កិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ

ព្រឹកថ្ងៃច័ន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានប្រារព្ធកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ចំពោះកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាមួយគ.ជ.ប.ជ អស់រយៈកាល៥ឆ្នាំកន្លងមក ដល់សមាគម អង្គការជាតិ-អន្តរជាតិចំនួន៥៦ ក្រុមហ៊ុនឯកជនចំនួន៤ ដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ
28-Jan-2020

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង Grab for Good គាំទ្រមនុស្សគរថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង Grab for Good គាំទ្រមនុស្សគរថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ភ្នំពេញ មានការចូលរួមពីលោកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ពី តំណាងប្រចាំប្រទេសUNDP កម្ពុជា ពីស្ថាប័នពាក់ព័ន្ធ មានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការ ក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ អគ្គនាយក របស់ក្រុមហ៊ុនGrabកម្ពុជា សហនាយកនៃអង្គការម៉ារីណុល-កម្មវិធីមនុស្សគរថ្លង់ និងបងប្អូនជា សមាជិកសមាគម អង្គការ ជនពិការអ្នករត់តាក់ស៊ីកង់បី នៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូ
16-Jan-2020


   

Official Telegram NCCT Cambodia