កិច្ចប្រជុំផ្ទៃក្នុងសម្រាប់ត្រៀមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងាររបស់ក្រុមការងារ SOMTC-កម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥
BY SOM SIVWINPublished on 30 May, 2025
កិច្ចប្រជុំផ្ទៃក្នុងសម្រាប់ត្រៀមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងាររបស់ក្រុមការងារ SOMTC-កម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ និងជាប្រធានផែនប្រឆាំងការជួញដូរមនុស្ស នៃក្រុមការងារ SOMTC-កម្ពុជា លោកឧត្តមសេនីយ៍ត្រី អ៊ិន មាន ប្រធានក្រុមជំនួយកិច្ចការ និងលោកស្រី វរសេនីយ៍ឯក ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការកិច្ច សហប្រតិបត្តិការជាតិ-អន្តរជាតិនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្ទៃក្នុងសម្រាប់ត្រៀមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងាររបស់ក្រុមការងារ SOMTC-កម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សាអំពី កិច្ចការសំខាន់ៗ រួមមានការរៀបចំឯកសារពាក់ព័ន្ធ និងការត្រៀមក្នុងការផ្តល់បទអន្តរាគមន៍ របស់ផែនជំនាញ៤ នៃក្រុមការងារ ។ ក្នុងនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ និងជាប្រធានផែនប្រឆាំងការជួញដូរមនុស្ស នៃក្រុមការងារ SOMTC-កម្ពុជា បានបង្ហាញនូវបទអន្តរាគមន៍អំពី «កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងក្របខណ្ឌ SOMTC» និងបានត្រៀមចូលរួមជាវាគ្មីនក្នុងកិច្ចពិភាក្សាតុមូល សម្រាប់សិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងាររបស់ក្រុមការងារ SOMTC-កម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។សមាសភាពចូលរួម រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារ SOMTC-កម្ពុជា សរុប២៥រូប ស្រី៩រូប ៕