ពិធីបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ
BY SOM SIVWINPublished on 27 May, 2025
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជាសហគណៈអធិបតី ក្នុងពិធីបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម អគ្គនាយករង និងគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានលេខាធិការដ្ឋាន ប្រធានក្រុមជំនួយកិច្ចការទាំង០៦ និងមន្ត្រីក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សមាសភាពចូលរួមសរុប ៤៩នាក់ ស្រី ១០នាក់ នៅសាលប្រជុំខេត្តឧត្តរមានជ័យ ទីស្តីការក្រសួងមហាផ្ទៃ ។
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារសវនកម្ម និង អភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕