អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយ ក្នុងយុគសម័យឌីជីថល» ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

BY SOM SIVWIN

Published on 12 Dec, 2024

សាលសន្និបាតកោះពេជ្រ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ នឹងប្រារព្ធទិវាអបអរសាទរ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖  «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយ ក្នុងយុគសម័យឌីជីថល»  ឆ្នាំ២០២៤  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកផងដែរថា ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នេះ មានគោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ។

មិន្ទិញអបអរសាទរនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ស្ថានប័ន នៃព្រឺទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត និងស្ថានតំណាងបេសកកម្ម តំណាងពីនិកាយសាសនា មានព្រះពុទ្ធសាសនា គ្រឹស្ទសាសនា ឥស្លាមសាសនា  អង្គទូតប្រចាំនូវប្រទេសកម្ពុជា តំណាងពីអង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍជាតិ និងអន្តរជាតិ កងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន តំណាងសង្គមស៊ីវិល តំណាងនិយោជក និយោជិកក្នុងវិស័យឯកជន ក្រុមយុវជន យុវនារី ស.ស.យ.ក កាកបាទក្រហម កាយរិទ្ធ និងសិស្សនិស្សិត ប្រមាណជាង ៣០០០អង្គនាក់ ៕


   

Official Telegram NCCT Cambodia