ពិធីអបអរសាទរ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ

BY SOM SIVWIN

Published on 29 May, 2025

ទីស្តីការក្រសួងសង្គមកិច្ច៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ បានអញ្ជើញចូលរួម ពិធីអបអរសាទរ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន មន្ទីរអង្គភាព អង្គការដៃគូពាក់ព័ន្ធនានា និងសិស្សានុសិស្សពីបណ្តាវិទ្យាល័យក្នុងរាជធានីភ្នំពេញ  សរុបរួម ៣៤០នាក់ ។

គួររំលឹកថាទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានពិភពលោក កំណត់ថាជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលឱ្យយកចិត្តទុកដាក់ពីសុខាមាលភាពកុមារ និងជាតិវាសាមគ្គីអន្តជាតិរបស់កុមារលើពិភពលោក ដើម្បីរំលឹកនិងបង្កតើនូវការយកចិត្តជាពិសេសចំពោះកុមារ ។ នៅខែ ធ្នូ ឆ្នាំ១៩៤៩ មានកិច្ចប្រជុំមួយដែលធ្វើឡើងដោយសមាគមន៍ស្ត្រី អាស៊ី អាហ្វ្រិច នៅទីក្រុង ប៉េកាំងប្រទេសចិន និងបានស្នើសុំដល់សហព័ន្ធប្រជាធិបតីនៃស្រ្តី ពិភពលោកយកថ្ងៃ ទី០១ខែមិថុនា ធ្វើជាថ្ងៃដើម្បីប្រារព្ធទិវារសំរាប់កុមារជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យប្រជាជាតិទាំងអស់លើពិភពលោករំលឹកឡើងវិញនូវភាពឈឺចាប់នៃអំ ពើសំលាប់រង្គា លនៃពួកផ្តាច់ ការហ្វាស៊ីស និងចូលរួមចំនែកអនុវត្តការការពារកុមារ ។ បន្ទាប់មកក៏បានកំណត់យកថ្ងៃទី ០១ ខែមិថុនា ជារៀងរាល់ឆ្នាំធ្វើជាថ្ងៃ ទិវារកុមារអន្តរជាតិ សំរាប់ពិភពលោកទាំងមូល ។ចាប់តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ននៅលើពិភពលោកទាំងមូលបានកំនត់យកថ្ងៃទី ០១ខែមិថុនា ធ្វើជាថ្ងៃដើម្បីប្រារព្ធនូវទិវារទប់ស្កាត់រាល់បញ្ហាទាំងឡាយដែលបង្កអោយមានសង្គ្រាម និងដើម្បីធានាការពារបាននូវសុវត្ថិភាព សុភមង្គលសំរាប់ស្ត្រី និង កុមារនៅទូទាំងពិភពលោក ដែលហៅជាផ្លូវការថា " ទិវារកុមារអន្តរជាតិមួយមិថុនា " ៕


   

Official Telegram NCCT Cambodia