ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដានការអនុវត្តកាងារ ស្តីពីការរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដានការអនុវត្តកាងារ ស្តីពីការរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

12-Mar-2025


កម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តព្រះវិហារ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៃខេត្តព្រះវិហារ

13-Mar-2025


សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃ និងពិគ្រោះថ្លៃដល់បណ្តាក្រុមហ៊ុន(គិតទាំងសហគ្រាសឯកត្តបុគ្គល)

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃ និងពិគ្រោះថ្លៃប្រកួតប្រជែងជាសាធារណៈ ជូនដល់បណ្តាក្រុមហ៊ុន(គិតទាំងសហគ្រាសឯកត្តបុគ្គល) ដើម្បីផ្គត់ផ្គង់ទំនិញ ជូនអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៥

11-Mar-2025


ពិធីបើកសិក្ខាសាលា ស្តីពីការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត ដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ (វគ្គ២)

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីសំឡេងជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសៀវភៅណែនាំអំពី ការគ្រប់គ្រងមណ្ឌលដែលអ្នកផ្តល់ការថែទាំ មានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត

11-Mar-2025


កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យសម្រេច លើរបាយការណ៍ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ តំណាងក្រុមការងារអន្តរក្រសួងទាំង៦ មានក្រុមការងារបង្ការទប់ស្កាត់ ក្រុមការងារអនុវត្តច្បាប់ ក្រុមការងារយុត្តិធម៌ ក្រុមការងារទេសន្តរប្រវេសន៍ ក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារជួយជនរងគ្រោះ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូូរមនុស្ស

07-Mar-2025


លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ...

ឱកាសអបអរសាទទិវានារីអន្តរជាតិខួបលើកទី១១៤ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន/អនុប្រធានលេខាធិការដ្ឋាន ប្រធាន/អនុប្រធានក្រុមជំនួយកិច្ចការ នាយ/នាយរងការិយាល័យ និងមន្រ្តីក្រោមឱវាទ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

06-Mar-2025


ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី...

គោលបំណង នៃជំនួបកិច្ចប្រជុំនេះ គណៈប្រតិទាំងពីរបានពិភាក្សា អំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ភាគីកម្ពុជា ក៏បានធ្វើការចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធការអនុវត្តរយៈពេលកន្លងមក

05-Mar-2025


លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង...

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលលើឯកសារ ស្តីពីបន្ទាត់សកម្មភាពយុទ្ធសាស្រ្តសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្រ្តចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ក្រោមសសរស្តម្ភសហគមន៏នយោបាយ-សន្តិសុខអាស៊ាន

07-Mar-2025


វគ្គផ្សព្វផ្សាយ ស្តីពី «ការយល់ដឹងអំពីហានិភ័យ និងការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសហគមន៍»

ក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ ក្រុមជំនួយកិច្ចការទេសន្ដរប្រវេសន៍ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានសហការជាមួយ គ.ខ.ប.ជខេត្តស្ទឹងត្រែង បានចុះបើកវគ្គផ្សព្វផ្សាយ ស្តីពី «ការយល់ដឹងអំពីហានិភ័យ និងការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសហគមន៍» ដល់អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់

07-Mar-2025



ជំនួបពិភាក្សាការងាររវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ជាមួយនឹងតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុករបាយការណ៍...

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ជាមួយ លោកស្រី Ms.Kelly Geoghengan: Political Officer តំណាងក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុករបាយការណ៍ លើការងារសិទ្ធិមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

18-Feb-2025


កិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report)...

របាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) គឺជារបាយការណ៍មួយដែលមានលក្ខណៈទូលំទូលាយ និងមានគោលបំណងវាយតម្លៃស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សនៅទូទាំង១៨៨ ប្រទេស និងដែនដី រួមទាំងសហរដ្ឋអាមេរិកផងដែរ

17-Feb-2025



   

Official Telegram NCCT Cambodia