ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំបន្តសម្រាប់ត្រៀមប្រជុំតុមូលតាមប្រព័ន្ធវីដេអូអនឡាញ «ស្តីពីគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរ» ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង...

កិច្ចប្រជុំនេះធ្វើឡើង សម្រាប់ប្រមែប្រមូលនៅមតិចូលរួមពីសំណាក់ភាគីពាក់ព័ន្ធមានក្រសួងស្ថាប័ន ដើម្បីឱ្យមានការឯកភាពគ្នាធ្វើជាមូលដ្ឋាននៃគំនិតសម្រាប់កិច្ចប្រជុំតុមូលខាងមុខ ដែលបានស្នើឡើងដោយអង្គការASIAN–ACT មកកាន់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

07-Jun-2021


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍...

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ នារសៀល ថ្ងៃទី២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ រួមនិងលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការដៃគូរអភិវឌ្ឍ អំពីផែនការសកម្មភាពការងារ និងគម្រោងការបោះពុម្ភផ្សព្វផ្សាយរបាយការណ៍ ឯកសារខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត សម្រាប់គ.ជ.ប.ជ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគម្រោងនៃការបង្កើតប្រព័ន្ធបញ្ចូលទិន្នន័យពលករ ក្នុងការគ្រប់គ្រងលំហូរពលករចេញចូល ទៅកាន់ប្រទេសគោលដៅ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានតំណាងអង្គការដៃគូរអភិវឌ្ឍ និងអ្នកផ្តល់ប្រឹក្សាលើរបាយការណ៍ថ្នាក់ជាតិរបស់គ.ជ.ប.ជ តំណាងពីអង្គការការីតាសកម្ពុជា អង្គការយូអិនអេហ្វភិអេ(UNFPA) អង្គការអាយជេអឹម (IJM) អង្គការ Cambodia Act និងអង្គការជាដៃគូរអភិវឌ្ឍមួយចំនួន

24-May-2021


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍...

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ រួមនិងសហការីបានផ្ញើរសារលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យជូនព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង សូមមានជោគជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ

13-May-2021


ប្រតិភូតំណាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ...

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីក្រុងភ្នំពេញ លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរងគ.ជ.ប.ជ អភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌ ចៅសង្កាត់ និងអាជ្ញាធរដែនដីនៃមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការនៅខណ្ឌ តំណាងពលរដ្ឋ ក្នុងសង្កាត់ទាំង៨ របស់ខណ្ឌច្បារអំពៅ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋ និង មមាញឹកក្នុងដំណាក់កាលបិទខ្ទប់ក្នុងតំបន់ក្រហម នៃខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចំនួន១៥៦នាក់

07-May-2021


ប្រតិភូតំណាងសមាគមនារីកម្ពុជា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍក្រសួងមហាផ្ទៃ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត...

ព្រឹកថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គជបជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីក្រុងភ្នំពេញ លោកស្រី អាន ផល្លា ភរិយាលោកអភិបាលខណ្ឌឬស្សីកែវ លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរងគ.ជ.ប.ជ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ លោកស្រី ហ៊ុន រដ្ឋធី អនុប្រធានសមាគមនារីខណ្ឌឬស្សីកែវ លោកស្រី សឿន ណារី សមាជិកា លោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ លោកស្រី ពៅ ស៊ីនួន អនុប្រធាននារីសង្កាត់ទួលសង្កែទី១ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការនៅខណ្ឌ សង្កាត់ និងភូមិទាំងអស់របស់ខណ្ឌឬស្សីកែវ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ ចំនួន១៣៥នាក់

01-May-2021


សិក្ខាសាលាថ្នាក់តំបន់ដើម្បីគាំទ្រការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ស្ដីពីការប្រតិបត្តិមណ្ឌលស្នាក់នៅ នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ជាពិសេសនៅក្នុងកំឡុងពេលមានការរីករាលដាលមេរោគកូវីដ-១៩ តាមប្រព័ន្ធវីដេអូ...

សិក្ខាសាលាតាមប្រព័ន្ធវីដេអូនេះ បានរៀបចំដោយ កម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (ASEAN ACT) សហការជាមួយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (MSDHS)ប្រទេសថៃ, ស្ថាប័នទំនាក់ទំនងនៃកិច្ចប្រជុំឧត្តមមន្រ្តី ស្ដីពីការងារសង្គមកិច្ច និងអភិវឌ្ឍន៍ (SOMSWD), តំណាងប្រទេសថៃសម្រាប់សិទ្ធិកុមារនៅក្នុងគណៈកម្មាការអាស៊ានទទួលបន្ទុកលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ (ACWC) និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនជាអ្នកដឹកនាំស្ម័គ្រចិត្តលើការងារប្រឆាំងការជួញដូរមនុស្សសម្រាប់ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC)

27-Apr-2021


កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពី "វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមសិក្សារវាង កម្ពុជា-ថៃ នៅខេត្តកោះកុង...

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ រួមមានពិនិត្យ និងពិភាក្សា ទៅលើវឌ្ឍនភាព នៃការអនុវត្តគម្រោង ផ្តល់យោបល់ទៅលើបច្ចេកទេស នៃការបង្រៀនរបស់គ្រូក្នុងសាលាគោលដៅទាំងខាងកម្ពុជា និងខាងថៃ រួមទាំងលើបច្ចេកទេសថត និងសម្ភារ បរិក្ខារបម្រើដល់ការថតជាវីដេអូនៃការបង្រៀនរបស់គ្រូ លើបញ្ហាប្រឈមនានារបស់គ្រូ និងក្រុមការងារពាក់ព័ន្ធ

25-Apr-2021


កិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធអនឡាញលើប្រធានបទ “សិក្ខាសាលាពិគ្រោះយោបល់ SOMTC លើផែនការការងារ...

“សិក្ខាសាលាពិគ្រោះយោបល់ SOMTC លើផែនការការងារ អាស៊ាន-អូស្រ្តាលី ២០២០-២០២៣ ស្ដីពីការងារប្រឆាំងអំពើជួញដូរ មនុស្ស” ដែលមានអ្នកចូលរួមសរុបចំនួន ៩២នាក់ ពីសមាជិកអាស៊ានទាំង១០ និង តំណាង ASEAN-ACT Australia, ASEAN-ACT Cambodia, ASEAN-ACT Philippine, ASEAN-ACT Vietnam និង Asia Foundation។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការ ដឹកនាំសម្របសម្រួលដោយប្រធាន SOMTC Philippine

20-Apr-2021


កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញលើប្រធានបទស្តីពីវឌ្ឍនភាពការងាររបស់គណ:កម្មាប្រឹក្សាយោបល់គម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមរវាង កម្ពុជា -ថៃ នៅខេត្តកោះកុង និងខេត្តត្រាត...

អង្គប្រជុំបានពិភាក្សាទៅលើដំណើរការកម្មវិធីក្នុងគម្រោងវគ្គ១ ការងារបច្ចេកទេស និងខ្លឹមសារមេរៀនដែលលោកគ្រូអ្នកគ្រូនៅខេត្តកោះកុងបានផលិតជាខ្សែវីដេអូ(មេរៀន)ចំនួន៤សម្រាប់ត្រៀមបង្រៀនដល់សិស្សខ្មែរ និងសិស្សថៃ សម្រាប់រយ:ពេលបង្រៀន២០ម៉ោងសាកល្បងនៅសាលាគោលដៅទាំងខាងកម្ពុជា និងថៃ

20-Apr-2021


ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយលើរបាយការណ៍ ស្តីពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់បញ្ជូលព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីនៃប្រទេសជ័យលាភី...

សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់បញ្ជូលព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីនៃ ប្រទេសជ័យលាភី "ក្នុងការអនុវត្តកតិកាសញ្ញពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Global compact for safe, Orderly and Regular Migration-GCM )

26-Mar-2021


សេចក្តីថ្លែងការណ៍ របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...

ករណីលោកអធិការនៃស្រុកសៀមប៉ាងបានព្រមានលោកស្រីអនុសេនីយ៍ទោ ដែលបានបំបៅដោះកូនក្នុងពេលបំពេញភារកិច្ចតាមដងផ្លូវសាធារណៈ

10-Mar-2021


កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពីកិច្ចពិភាក្សាពិគ្រោះយោបល់លើការស្វែងរកការស្រាវជ្រាវ និងអនុសាសន៍ស្តីពីការធ្វើសមាហរណកម្មឡើងវិញប្រកបដោយជោគជ័យ សម្រាប់ជនទេសន្តរប្រវេសន៍ ដើម្បីរួចផុតពីអំពើជួញដូរមនុស្ស

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងយល់ដឹងពីទស្សនៈ ផ្នត់គំនិតរបស់ជនរងគ្រោះនិងផ្តល់សេវាឲ្យចំគោលដៅ ជាតំរូវការចំបាច់របស់ជនទេសន្តរប្រវេសន៍។ ស្វែងយល់ចែករំលែកបទពិសោធន៍ការងារពីប្រទេសសាម៉ីពាក់ព័ន្ធ ដោយមានគាំទ្រពីគម្រោងអភិវឌ្ឍរបស់USAID ក្នុងការអនុវត្តការងារនេះ។ គម្រោងស្រាវជ្រាវនេះ ក៌បានអាចឲ្យយើងសិក្សាយល់ដឹងបន្ថែមពីទម្រង់ផ្សេងៗ បរិបទសម័យថ្មីអំពីបទល្មើសជួញដូរមនុស្ស និងអាចប្រើប្រាស់ជាភស្តុតាងចង្អុលផ្លូវក្នុងការអនុវត្តការងារជួយជនរងគ្រោះ ទេសន្តរប្រវេសន៍ ពីអំពើជួញដូរមនុស្ស។

02-Mar-2021



   

Official Telegram NCCT Cambodia