ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តបាត់ដំបង

វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូនទៅគោលដៅ ផ្តល់សេវាជាក់លាក់

17-Feb-2022


ពិធីចុះអនុស្សារណៈយោគយល់រវាងគណៈកម្មាការធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ជាមួយនឹងអង្គការអេរិច Erikshjalpen

ពិធីចុះអនុស្សារណៈយោគយល់រវាងគណៈកម្មាការធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ជាមួយនឹងអង្គការអេរិច (Erikshjalpen) នារសៀលថ្ងៃទី១១ ខែកុម្ហៈ ឆ្នាំ២០២២ នៅបន្ទប់ប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។ មានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្រ្តៃយ៍ គ.ជ.ប.ជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ ប្រធានអង្គការអេរិចប្រចាំកម្ពុជា និងសហការី ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រធានក្រុមការងារជំនាញទាំង៦ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

11-Feb-2022


យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ « រួមគ្នាលើកកម្ពស់ ការពារ...

ការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងក្រសួងអប់រំ យុវជន និងកីឡា បានសហការរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ Aple Cambodia និងសហការឧបត្ថម្ភដោយ អង្គការ Plan International Cambodia អង្គការ UNICEF និងក្រុមហ៊ុន Smart Axiata ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដូចជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណី និទូរគមនាគមន៍កម្ពុជា ក្រសួងយុត្តិធម៌ ក្រសួងធម្មការ និងសាសនា ក្រុមប្រឹក្សាជាតិដើម្បីកុមារ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចល័ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ៣៥០នាក់

09-Feb-2022


ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សនិងអង្គការការីតាស្វីស ស្តីពីការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចក្នុងការធ្វើចំណាកស្រុក ឆ្នាំ២០២២-២០២៤

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សនិងអង្គការការីតាស្វីស ស្តីពីការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចក្នុងការធ្វើចំណាកស្រុក ឆ្នាំ ២០២២-២០២៤ ។ អញ្ជើញមានវត្តមានក្នុងកម្មវិធី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេសរបស់អង្គការការីតាសស្វីស វេជ្ជ.សំ សុវណ្ណារិទ្ធ នាយកប្រតិបត្តិអង្គការតំណក់ទឹក នៅកម្ពុជា និងសហការី ឯកឧត្តម លោកជំទាវជាអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ និងមន្រ្តីពាក់ព័ន្ធចំនុះអគ្គលេខាធិការដ្ឋាន ។

26-Jan-2022


វគ្គផ្សព្វផ្សាយអប់រំស្ដីពី ''សុវត្ថិភាពទេសន្តរប្រវេសន៍" តាមបណ្តាភូមិ របស់មូលដ្ឋានស្រុកកំរៀង

ក្រុមការងារមណ្ឌលទួលពលករកំរៀង ក្រោមកិច្ចសម្របសម្រួលពីលោកអភិបាលស្រុក លោកលោកស្រីមេភូមិ និងអនុភូមិ បានចុះបើកវគ្គផ្សព្វផ្សាយអប់រំស្ដីពី ''សុវត្ថិភាពទេសន្តរប្រវេសន៍'' នៅបណ្តាភូមិ របស់មូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង

29-Dec-2021


ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលទទួលពលករកំរៀង ព្រមទាំងសមិទ្ធផលនានាក្នុងមណ្ឌល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបឹងរាំង...

ការបង្កើតមណ្ឌលទទួលពលករនេះ ក្នុងគោលបំណងដើម្បីប្រើប្រាស់ជាមណ្ឌលព័ត៌មាន សម្រាប់ពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ ជាមណ្ឌលប្រមូលព័ត៌មានអំពីជនរងគ្រោះ ជាទីតាំងផ្តល់នូវសេវាសង្គ្រោះបឋមដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជាកន្លែងអភិវឌ្ឍសមត្ថភាពមន្ត្រី ពាក់ព័ន្ធផងដែរ។

11-Jan-2022


កិច្ចប្រជុំ ឆ្លងរបាយការណ៍១០ខែ ស្តីពី "ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១"...

កិច្ចប្រជុំពិភាក្សារបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល១០ខែនេះ ពិតជាមានសារៈសំខាន់បានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្រ្តទាំង៤ របស់គ.ជ.ប.ជ មានកិច្ចការងារបង្ការទប់ស្កាត់ អនុវត្តច្បាប់ យុត្តិធម៌ សហប្រតិបត្តិការជាអន្តរជាតិ និងកិច្ចសហការគ្នារវាងក្រសួង ស្ថាប័ន អង្គភាពសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិកាថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូរទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួម

07-Dec-2021


គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះកិច្ចព្រមព្រៀងជាមួយអង្គការមូលនីធិហាហ្គាកម្ពុជា លើកិច្ចសហការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ពិធីចុះកិច្ចព្រមព្រៀងអំពីកិច្ចសហការគ្នា ស្តីពីការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសហគមន៍ដើម្បីលើកកម្ពស់សុវត្ថភាពជនរងគ្រោះ និងជនងាយរងគ្រោះដោយ អំពើជួញដូរមនុស្ស រវាងគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិហាហ្គាអន្តរជាតិ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

15-Nov-2021


អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត...

មរណៈភាពរបស់ ឯកឧត្តម គតិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់ដ៏ធំធេង នូវបិតា ជីតា និងជីទួតជាទីគោរពស្រលាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ បុត្រា បុត្រីព្រមទាំងចៅៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់អ្នកដឹកនាំដ៏ល្អដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ប្រជាជនខ្មែរដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបម្រើមាតុភូមិកម្ពុជារៀងរហូតមក ។ ឯកឧត្តម គតិនីតិកោសលបណ្ឌិត បានទទួលមរណៈភាពកាលពីថ្ងៃសុត្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ ឆ្នាំ ដោយរោគាពាធ ។

05-Nov-2021


កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការជ្រើសរើស ពលករប្រកបដោយយុត្តិធម៌ និងក្រមសីលធម៌ រវាងច្រកទេសន្តរប្រវេសន៍ការងារពីប្រទេសកម្ពុជាទៅប្រទេសថៃ

ការពិគ្រោះយោបល់ថ្នាក់ជាតិនេះ ជាវេទិកាមួយសម្រាប់ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក អ្នកជ្រើសរើសការងារ និងសមាគមរបស់ខ្លួន សង្គមស៊ីវិល និងអង្គការពាក់ព័ន្ធការងារពលករ និងកម្មករ ដើម្បីចូលរួម កិច្ចសន្ទនាស្តីពីការជំរុញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តរបស់វិស័យឯកជន ទាក់ទងនឹងការជ្រើសរើស ពលករចំណាកស្រុកកម្ពុជា

28-Oct-2021


កិច្ចប្រជុំស្តីវឌ្ឍនភាពការងារប្រយុទ្វប្រឆាំងអំពើជួញដូរមនុស្សជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងការជួញដូរមនុស្ស ហើយនៅក្នុងកិច្ចប្រជុំនេះខាងទូតអាមេរិកប្រចាំនៅកម្ពុជា បានប្តេជ្ញាយ៉ាងម៉ុតមាំថា នឹងបន្តជួយកម្ពុជាជានិច្ច ជាពិសេសខិតខំធ្វើយ៉ាងណាជួយកម្ពុជាឲ្យរួចពីចំណាត់ថ្នាក់លេខពីរមកជាភាពល្អប្រសើ ទាក់ទងនឹងការឃ្លាំមើលលើការជួញដូរមនុស្សនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលអាមេរិក

18-Oct-2021


អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមប្រកបដោយឧត្ដមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន...

ការផ្តួតផ្តើមដ៏មានសារៈសំខាន់នេះ គឺបានតំកល់ផលប្រយោជន៍ជាតិជាធំ និងជាការទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រជាជន និងមាតុភូមិកម្ពុជា ដោយមិនរារែកចំពោះការដោះស្រាយបញ្ហាជាតិដើម្បីការពារឧត្តមប្រយោជន៍ជាតិ ដោយមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេស ដែលនាំឱ្យមានការបែកបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ជាតិ និងនាំឱ្យប្រទេសជាតិជួបក្តីអន្តរាយជាថ្មីឡើយ។ វិសោធនកម្មនេះ ពិតជានាំមកនៅអធិបតេយ្យភាព ឯករាជ្យភាពពេញលេញជូនជាតិនិងធ្វើឱ្យពលករដ្ឋកម្ពុជាមានមោទនភាពចំពោះជាតិសាសន៍ខ្លួនកាន់តែខ្លាំងឡើង ។

10-Oct-2021



   

Official Telegram NCCT Cambodia