គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះកិច្ចព្រមព្រៀងជាមួយអង្គការមូលនីធិហាហ្គាកម្ពុជា លើកិច្ចសហការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 15 Nov, 2021

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះកិច្ចព្រមព្រៀងជាមួយអង្គការមូលនីធិហាហ្គាកម្ពុជា លើកិច្ចសហការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ពិធីចុះកិច្ចព្រមព្រៀងអំពីកិច្ចសហការគ្នា ស្តីពីការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសហគមន៍ដើម្បីលើកកម្ពស់សុវត្ថភាពជនរងគ្រោះ និងជនងាយរងគ្រោះដោយ អំពើជួញដូរមនុស្ស រវាងគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិហាហ្គា អន្តរជាតិ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។ មានការអញ្ជើញចូលរួមជាងធិបតីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្រ្តៃយ៍ គ.ជ.ប.ជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ លោកស្រី កុយ គៀង ប្រធានអង្គការហាហ្គាប្រចាំកម្ពុជា និងសហការី ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង  ប្រធានលេខាធិការដ្ឋាន  ប្រធាន និងអនុប្រធាន ក្រុមការងារជំនាញទាំង៦ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ជនរងគ្រោះ និងជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទ អំពើហិង្សាផ្អែកលើយេនឌ័រក៏ដូចជាពលករចំណាកស្រុកដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវីញ និងសហគមន៍ដែលគាត់រស់នៅ (ក្នុងតំបន់គោលដៅដែលបានជ្រើសរើស) ជាពិសេសក្នុងស្ថានភាពដែលទទួលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ឱ្យមានលទ្ធភាពលើកកម្ពស់ស្ថានភាពនិងជីវភាពរស់នៅឱ្យប្រសើរឡើងតាមរយៈការផ្លាស់ប្តូរទស្សនៈនិងឥរិយាបថដែលអវិជ្ជមាន មិនរីកចម្រើនឱ្យទៅជារបៀបរស់នៅដែលមានភាពរីកចម្រើនប្រកបដោយសុវត្ថិភាពនិងសុខុមាលភាពសង្គម និងបញ្ចៀសបានពីភាពរងគ្រោះជាថ្មី ។


   

Official Telegram NCCT Cambodia