ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "នីតិវិធីប្រតិបត្តិស្តង់ដារ អន្តរទំនាក់ទំនង និងផែនការយថាភាពក្នុងកិច្ចសហប្រតបត្តិការ ការត្រៀមលក្ខណៈឆ្លើយតប...

សិក្ខាសាលានេះធ្វើឡើង ជាកិច្ចត្រៀមរៀបចំសិក្សាអំពីមូលហេតុចំណាកស្រុក សំភាសន៍វាយតម្លៃតាមបែបបច្ចេកទេស ដើម្បីប្រាកដពីចំនួនចំណាកស្រុកសុក្រិតភាពក្នុងគោលបំណងលើកកំពស់ដល់ការចំណាកស្រុកស្របច្បាប់ រួមទាំងការប៉ាន់ប្រមាណនូវផលប៉ះពាល់ទាំងទឹកចិត្ត ធនធាន ហានិភ័យគ្រប់បែបយ៉ាងដល់ពលករចំណាកស្រុកពេលគាត់វិលត្រឡប់មកមាតុភូមិវិញ ទាំងអស់នេះជាការគិតគូដល់ប្រជាពលរដ្ឋពីសំណាក់ប្រមខរជរដ្ឋាភិបាល ដោយលើកតម្កើងការធ្វើចំណាកស្រុករកការងារធ្វើជាទេសន្តរប្រវេសន៍ដោយស្របច្បាប់កាត់បន្ថយនូវរាល់ការងារចំណាកស្រុកខុសច្បាប់ និងប្រថុយប្រថាន

19-Feb-2020


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍...

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ ទិវាសុវត្ថិភាពអីនធឺណិត និងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអីនធឺណិត និងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអីនធឺណិត និងធ្វើឲប្រព័ន្ធអីនធឺណិតកាន់តែមានសុវត្ថិភាព មានភាពល្អប្រសើរដែលអ្នកប្រើប្រាស់ត្រូវបានពង្រឹងសិទ្ធិអំណាចក្នុងប្រើបច្ចេកវិទ្យាមួយនេះប្រកបដោយការទទួលខុសត្រូវ ដោយសេចក្តីគោរព និងការគិតពិចារណា និងភាពច្នៃប្រឌិត ព្រមទាំងផ្សព្វផ្សាយដល់កុមារ យុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយដើម្បីលើកទឹកចិត្តអោយមានការរួមចំណែកក្នុងការបង្កើតប្រព័ន្ធអីនធឺណិតដ៌ល្អប្រសើរមួយ

14-Feb-2020


សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ.ជ.ប.ជ បានសហការគ្នាជាមួយអង្គការIOM បានរៀបចំសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវ ឧ.ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវជាអគ្គលេខាធិការរង ប្រធានស្តីទីលេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការ នៃគ.ជ.ប.ជ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃអគ្គស្នងការដ្ឋាន អគ្គបញ្ជាការដ្ឋាន ទីចាត់ការការងារព្រំដែន នៃក្រសួងការពារជាតិ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និង យុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងស្ថានទូត USA ប្រចាំប្រទេសកម្ពុជា អង្គការដៃគូរ អភវឌ្ឍន៍ ជាតិ-អន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប នៅសណ្ឋាគារភ្នំពេញ

07-Feb-2020


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងគណ:ប្រតិភូដែលអញ្ជើញមកពីប្រទេស...

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំតំណាងគណ:ប្រតិភូដែលអញ្ជើញមកពីប្រទេស ឡាវ មីយ៉ាន់ម៉ា វៀតណាម និងអង្គការ IOM ចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ និងជាប្រធាន គ.ជ.ប.ជ និងរាយការណ៍អំពីលទ្ធផលនៃអង្គសិក្ខាសាលា សម្របសម្រួលថ្នាក់តំបន់ ដែលប្រារព្ធធ្វើអស់រយ:ពេលពីរថ្ងៃកន្លងមកស្តីពី "ការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន" មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម

07-Feb-2020


កិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ

ព្រឹកថ្ងៃច័ន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានប្រារព្ធកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ចំពោះកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាមួយគ.ជ.ប.ជ អស់រយៈកាល៥ឆ្នាំកន្លងមក ដល់សមាគម អង្គការជាតិ-អន្តរជាតិចំនួន៥៦ ក្រុមហ៊ុនឯកជនចំនួន៤ ដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ

28-Jan-2020


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម...

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង Grab for Good គាំទ្រមនុស្សគរថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ភ្នំពេញ មានការចូលរួមពីលោកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ពី តំណាងប្រចាំប្រទេសUNDP កម្ពុជា ពីស្ថាប័នពាក់ព័ន្ធ មានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការ ក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ អគ្គនាយក របស់ក្រុមហ៊ុនGrabកម្ពុជា សហនាយកនៃអង្គការម៉ារីណុល-កម្មវិធីមនុស្សគរថ្លង់ និងបងប្អូនជា សមាជិកសមាគម អង្គការ ជនពិការអ្នករត់តាក់ស៊ីកង់បី នៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូ

16-Jan-2020


នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកជំទាវ ជូ...

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រយ៍គ.ជ.ប.ជ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំឈានចូល ៧០ឆ្នាំ។ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ត្រូវនឹងថ្ងៃពុធ ៦រោច ខែបុស្ស ឯកស័ក ព.ស២៥៦៣

18-Jan-2020


កិច្ចប្រជុំថ្នាក់កំពូល ស្តីពីពង្រាងបទបញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាល នៃការប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណែត

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញដឹកនាំប្រតិភូពីអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ និងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូល ស្តីពីពង្រាងបទបញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាល នៃការប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណែត ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលសហភាពអាហ្រ្វិក នៃទីក្រុងអាឌីសអាបេបា នៅប្រទេសអេត្យូពី

26-Dec-2019


ទិវាជាតិ១២ធ្នូ ឆ្នាំ២០១៩ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នេះជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ

21-Dec-2019


កិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ ១០ខែ ឆ្នាំ២០១៩ (ចាប់ពីខែមករា ដល់ខែតុលា...

(ទីស្តីការក្រសួងមហាផ្ទៃ) ៖ ព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រារព្ធកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ ១០ខែ ឆ្នាំ២០១៩ (ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩) ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវឧត្តសេនីយ៍ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ជាអគ្គលេខាធិការរង ប្រធាន អនុប្រធានលេខាធិការដ្ឋាន រដ្ឋបាល-សរុប ប្រធាន-អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង៦ នាយ-នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម-លោកជំទាវ អស់លោក លោកស្រី ជាតំណាងមកពី គរបជ-គខបជ ជាច្រើនរូប ។

20-Nov-2019


ពិធីចុះហត្ថលេខាលើកំណត់ហេតុ ( Minutes Meeting)នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស...

ពិធីចុះហត្ថលេខាលើកំណត់ហេតុ ( Minutes Meeting)នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ ភូមា (CLM)ស្តីពី "តួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារទេសន្តរប្រវេសន៍" នៃប្រទេសបញ្ជូនសម្រាប់ពង្រឹងការការពារជនចំណាកស្រុកដោយប្រថុយប្រថាននឹងការងារដោយបង្ខំ និងការជួញដូរមនុស្ស ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅសណ្ឋាគារ សុខាល័យអង្គរខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

07-Nov-2019


ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ...

ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , គណៈប្រតិភូឡាវ ដឹកនាំដោយនាយនគរបាលជាន់ខ្ពស់បណ្ឌិត ផេងសាវ៉ាញ់ ធីផាវងសាយ អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈឡាវ និង គណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ អោង ធូ អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មីយ៉ាន់ម៉ា

30-Oct-2019



   

Official Telegram NCCT Cambodia