លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រូមនិងក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិក្រសួងសុខាភិបាល តំណាងអង្គការអន្តរជាតិIOM តំណាងធនាគារអភិវឌ្ឍអាស៊ី ADB បានអញ្ជើញចុះប៉ាន់ប្រមាណតម្រូវការក្នុងការផ្តល់សេវាសុខភាពជនទេសន្តរប្រវេសន៍កម្ពុជាដែលបានត្រលប់មកវិញ

BY SOM SIVWIN

Published on 15 Sep, 2021

ព្រំដែនកម្ពុជា-ថៃ៖  ថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២១  លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនិង តំណាងអគ្គលេខាធិការដ្ឋាន​ គ.ជ.បជ និងក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិនៃក្រសួងសុខាភិបាល ទៅខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ថៃ មានខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ។ ប្រតិភូដែលបានអញ្ជើញចូលរួមមានវត្តមានក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង ទីប្រឹក្សាក្រសួងសុខាភិបាល  អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ អនុប្រធាននាយកដ្ធានផែនការ មន្ត្រីនៃនាយកដ្ធានមន្ទីរពេទ្យនិងមន្រ្តីពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង តំណាង អង្គការ IOM តំណាង ADB ។ ក្នុងដំណើរចុះបំពេញទស្សនកិច្ច ការប៉ាន់ប្រមាណតម្រូវការសេវាសុខាភិបាលជនទេសន្តរប្រវេសន៍នេះ ១)ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១៖ គណប្រតិភូបានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ បង្អែក ក្រុងសិរីសោភ័ណ្ឌ។ ២)ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១៖ ជួបជាមួយនគរបាលអន្តោប្រវេសន៍នៃច្រកទ្វាអន្តរជាតិប៉ោយប៉ែតនិងមន្ទីរពេទ្យបង្អែក ក្នុងក្រុងប៉យប៉ែតរួចបានបន្តដំណើរទៅច្រកអូរបីជាន់ រួចបន្តទៅច្រកម៉ាឡៃ  និងចូលទស្សនកិច្ចមន្ទីរពេទ្យបង្អែក ម៉ាឡៃសន្តិភាព  នៃខេត្តបន្ទាយមានជ័យ។ ៣)ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១៖ គណប្រតិភូបានអញ្ជើញជួបជាមួយនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វាអន្តរជាតិដូង បន្តជួបលោកអភិបាលរងស្រុកកំរៀង ជាមួយមន្រ្តីប្រចាំការនៅមណ្ឌលទទួលពលករកំរៀង  និងប្រធានមន្ទីរសុខាភិបាលនៃខេត្តបាត់ដំបង។ ប្រតិភូបានអញ្ជើញបន្តជួបប្រជុំជាមួយនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិព្រំ រួចបន្តជួប អនុប្រធានមន្ទីរសុខាភិបាលនិងប្រធានមន្ទីរពេទ្យនៃខេត្តប៉ៃលិន ។ 

ឯកឧត្តម ម៉ៅ តាន់អ៊ាង និងលោកជំទាវឧត្តមសេនីយ៍ឯកវេជ្ជ ប៉ុណ្ណ សំខាន់ បានថ្លែងអំពីគោលបំណង នៃការចុះបេសកកម្មទៅខេត្តជាប់ព្រំដែនប្រទេសកម្ពុជានេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគ្រប់កន្លែងដែលបានធ្វើទស្សកិច្ចនិងជួបប្រជុំជាមួយ បាន​ចាប់អារម្មណ៍និង​បានយល់​ឃើញ​ថាក្នុងស្ថានភាពរាតត្បាតនៃមេរោគកូវីត១៩នេះមានពលករកម្ពុជាហូរចូលជាកំហុកមកពីប្រទេសថៃហើយអជ្ញាធរបានបង្កើតកន្លែងព្យាបាលកូវីត១៩ដែលមានគ្រែរហូតដល់១០០០គ្រែមណ្ឌលចត្តាឡីស័ក្ត។ ជំរុញមន្រ្តីច្រកព្រំដែនបានសហការល្អជាមួយមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនៅនឹងកន្លែងក្នុងការផ្តល់សេវាជូនជនទេសន្តរប្រវេសន៍ទាំងខ្មែរនិងបរទេសនៅពេលពួកគេមានបញ្ហាសុខភាព។ករណីខ្លះសហការជាមួយថៃបញ្ជូនទៅទទួលសេវានៅថៃ។ការផ្តល់សេវាសុខាភិបាលជូនជនទេសន្តរប្រវេសន៍រួមទាំងការដឹកជញ្ជូនជនទេសន្តរប្រេវេសន៍ទៅដល់មូលដ្ឋានសហគមរបស់ពួកគាត់ក្នុងបរិបទកូវីតនេះមិនមានការបង់ថ្លៃទេ ការដឹកជញ្ជូននេះដោយរថយន្តយោធា។មន្រ្តីផ្តល់សេវាពាក់ព័ន្ធនឹងកូវីត១៩ត្រូវបានបណ្តុះបណ្តាលដោយមន្ទីរសុខាភិបាលខេត្តដើម្បីមានបច្ចេកទេសសមស្របក្នុងការផ្តល់សេវា។ បានដឹកនាំពិភាក្សាផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស​ប្រកបដោយ​ស្ថាបនាជាមួយថ្នាក់ដឹកនាំនិងមន្រ្តីដែលបានជួបពិភាក្សានិងបានលើកឡើងអំពីបទដ្ឋានគតិ​យុត្តនានា​ទាំង​ជាតិ​​ និងអន្តរជាតិ​ជាពិសេសគោលនយោបាយជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍របស់ក្រសួងសុខាភិបាលដែល ឯកឧត្តម​រដ្ឋមន្រ្តី ក្រសួងសុខាភិបាលបានសម្រេចដាក់ឲប្រើប្រាស់នាពេលថ្មីៗនេះ ៕

 

 


   

Official Telegram NCCT Cambodia