ពិធីប្រកាសជាផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល៥ឆ្នាំ (២០២១-២០២៦) រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទីភ្នាក់ងារជំនួយថវិការរបស់អាមេរិច(USAID)

BY SOM SIVWIN

Published on 26 Aug, 2021

ពិធីប្រកាសជាផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល៥ឆ្នាំ (២០២១-២០២៦) 

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនឹងអង្គការវីនរ៉ក់ បានរៀបចំកម្មវិធីប្រកាសជាផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល៥ឆ្នាំ (២០២១-២០២៦) អនុវត្តដោយអង្គការ វីនរ៉ក់អន្តរជាតិ ក្រោមមូលនិធិ របស់ទីភ្នាក់ងារជំនួយថវិការរបស់អាមេរិច(USAID) តាមប្រព័ន្ធវីដេអូអនឡាញ(ហ្សូម) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ប្រធានអង្គការវីនរ៉ក់កម្ពុជា ទីប្រឹក្សាឯករាជ្យ ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជា លោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន លោកជំទាវ ឧ.ទោ រ៉នសិរីលក្ខិណា អគ្គលេខាធិការរង ទីប្រឹក្សា អគ្គលេខាធិការដ្ឋាន មន្រ្តីជំនាញនៃលេខាធិការដ្ឋាន គ.ជ.ប.ជ និងអង្គការដៃគូរពាក់ព័ន្ធនានា។

គម្រោងផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ សម្រាប់រយៈពេល៥ឆ្នាំ (២០២១-២០២៦)នេះ មានសារៈសំខាន់លើដំណោះស្រាយចំពោះឬសគល់ ឬមូលហេតុចម្បងដែលនាំឱ្យមានអំពីជួញដូរមនុស្ស និងការពារប្រជាពលរដ្ឋដែលងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ការរំលោភបំពានកម្លាំងពលកម្ម និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយដល់ជនរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ គម្រោងនេះនឹងត្រូវដាក់អនុវត្ត នៅក្នុងរាជធានីខេត្តគោលដៅចំនួន៨ មានរាជធានីភ្នំពេញ ព្រៃវែង កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះសីហនុ កោះកុង ៕

 


   

Official Telegram NCCT Cambodia