កិច្ចប្រជុំ ឆ្លងរបាយការណ៍១០ខែ ស្តីពី "ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១" តាមរយៈវីដេអូអនឡាញ (ហ្សូម) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 07 Dec, 2021

កិច្ចប្រជុំឆ្លងរបាយការណ៍១០ខែ ស្តីពី "ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនស្ស ឆ្នាំ ២០២១"  តាមរយៈវីដេអូអនឡាញ (ហ្សូម) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវអនុប្រធានអចិន្រ្តៃយ៍បានលើកឡើងអំពី កិច្ចប្រជុំពិភាក្សារបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល១០ខែនេះ ពិតជាមានសារៈសំខាន់បានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្រ្តទាំង៤ របស់គ.ជ.ប.ជ មានកិច្ចការងារបង្ការទប់ស្កាត់ អនុវត្តច្បាប់ យុត្តិធម៌ សហប្រតិបត្តិការជាអន្តរជាតិ និងកិច្ចសហការគ្នារវាងក្រសួង ស្ថាប័ន អង្គភាពសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិកាថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូរទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួម។ លោកជំទាវបានសំនូមពរឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិកគ.ជ.ប.ជ លើកឡើងអំពីវឌ្ឍនភាព សកម្មភាព លទ្ធផល បញ្ហាប្រឈម និងទិសដៅបន្ត និងចូលរួមកែសម្រួលព័ត៌មាន ទិន្នន័យដែលក្រុមការងារអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានផ្ញើជូនទៅតាមរបៀបវីរៈកិច្ចប្រជុំ ។

អញ្ជើញមានវត្តមានចូលរួមមានឯកឧត្តម លោកជំទាវ ជាតំណាងមកពីអន្តរក្រសួងពាក់ព័ន្ធ មានក្រសួងអប់រំ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងការបរទស ជាសមាជិករបស់គណៈកម្មាធិការជាតិ គ.ជ.ប.ជ លោកជំទាវឧត្ដមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន មន្រ្តីបូកសរុបរបាយការណ៍ របស់គ.រ.ប.ជ/គ.ខ.ប.ជ ២៥ រាជធានីខេត្ត អគ្គលេខាធិការរង ទីប្រឹក្សាបច្ចេកទេស ប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធានក្រុមជំនួយកិច្ចការ នៃគ.ជ.ប.ជ តំណាងពីស្ថាប័នអ្នកអនុវត្តច្បាប់ មានអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ និងទីចាត់ការព្រំដែនក្រសួងការពារជាតិ ៕

 

 

 


   

Official Telegram NCCT Cambodia