កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការជ្រើសរើស ពលករប្រកបដោយយុត្តិធម៌ និងក្រមសីលធម៌ រវាងច្រកទេសន្តរប្រវេសន៍ការងារពីប្រទេសកម្ពុជាទៅប្រទេសថៃ

BY SOM SIVWIN

Published on 28 Oct, 2021

(គ.ជ.ប.ជ)៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការគ្នាជាមួយអង្គការ IOM រៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការជ្រើសរើសពលករប្រកបដោយយុត្តិធម៌និងក្រមសីលធម៌ រវាងច្រកទេសន្តរប្រវេសន៍ការងារពីប្រទេសកម្ពុជាទៅប្រទេសថៃ តាមប្រព័ន្ធអនឡាញ (ហ្សូម) ។ សមាសភាពបានចូលរួមនៅក្នុងសិក្ខាសាលានេះ មាន ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវីជា្ជជីវៈ  តំណាងក្រសួងការបរទេស ទំនាក់ទំនងអន្តរជាតិ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ  ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធាននៃក្រុមការងារជំនាញទំាង៦ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងពីទីភ្នាក់ងារជាតិការងារ និងមុខរបរ របស់ក្រសួងការងារ តំណាងពីអង្គការដៃគូរអភិវឌ្ឍ អន្តរជាតិធ្វើការងារពាក់ព័ន្ធទេសន្តរប្រវេសន៍ តំណាងពីអង្គការសហប្រជាជាតិយូអិន UN តំណាងពីអង្គការពាក់ព័ន្ធនានាមួយចំនួនទៀតមាន អង្គការ (ILO)  អង្គការវីនរ៉ក់អន្តរជាតិប្រចាំកម្ពុជា (Winrock ) អង្គការយុត្តិធម៌អន្តរជាតិ (IJM) អង្គការការពារផ្នែកច្បាប់ ស្រ្តី និងកុមារ (LSCW) តំណាងពីសមាគមស្រ្តីមានវិបត្តិ (CWCC) តំណាងពីសម្ព័ន្ធចាប់ដៃ មជ្ឈមណ្ឌលការងារ និងមុខរបរ (Central) អង្គការសាម៉ារីតាន់ភើស (Samaritan’s Purse) អង្គការរតនៈ (Rattanak) តំណាងពីសម្ព័ន្ធអ្នកវិនិយោគិន (NACC) សរុបប្រមាណ៨០រូប ។

កិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ជាវេទិកាមួយសម្រាប់ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក អ្នកជ្រើសរើសការងារ និងសមាគមរបស់ខ្លួន សង្គមស៊ីវិល និងអង្គការពាក់ព័ន្ធការងារពលករ និងកម្មករ ដើម្បីចូលរួម កិច្ចសន្ទនាស្តីពីការជំរុញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តរបស់វិស័យឯកជន ទាក់ទងនឹងការជ្រើសរើស ពលករចំណាកស្រុកកម្ពុជា។ កម្មវីធីធ្វើឡើងនេះធ្វើឡើង ក្នុងគោលបំណង ៖ បង្កើនប្រសិទ្ធភាព ការវិភាគលើឯកសារគោល នយោបាយ របស់អង្គការ IOM លើការវិភាគ ប្រៀបធៀបនៃក្រប ខណ្ឌច្បាប់ជាតិ និងស្តង់ដារអន្តរជាតិនៅកម្ពុជាទៅកាន់ ច្រករបៀងចំណាកស្រុកប្រទេសថៃ។ ពិភាក្សាអំពីអនុសាសន៍ដើម្បីលើកកម្ពស់ ការជ្រើសរើស បុគ្គលិកដោយយុត្តិធម៌ និងសីលធម៌សម្រាប់ច្រករបៀង ចំណាកស្រុកពលករកម្ពុជាទៅប្រទេសថៃ ។ លើកសំណើរជាក់ស្តែង ដើម្បីលើកកម្ពស់ការជ្រើសរើសដោយយុត្តិធម៌ និងសីលធម៌សម្រាប់ច្រករបៀងចំណាកស្រុកពលករកម្ពុជាទៅប្រទេសថៃ ។ រៀបចំភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនាពេលខាងមុខ រវាងកម្ពុជា និងថៃ ស្តីពីការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការជ្រើសរើសបុគ្គលិកប្រកបដោយយុត្តិធម៌ និងសីលធម៌៕

 




   

Official Telegram NCCT Cambodia



Page generated in 0.0126 seconds, with 7 database query and 0 memcache.