ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំពិភាក្សា ស្តីពី “គម្រោងអភិវឌ្ឍសមត្ថភាពភាសាបរទេស (ខ្មែរ-ថៃ) និងការចុះក្នុងតំបន់...

គោលបំណងនៃកិច្ចពិភាក្សាគឺ ១.ធ្វើទស្សនកិច្ចទៅលើសាលាគោលដៅដែលអនុវត្តគម្រោង ២.ធ្វើការប្រជុំពិភាក្សា និងឆ្លុះបញ្ចាំងនូវការអនុវត្តគម្រោងកន្លងមក និងផ្តល់អនុសាសន៍បច្ចេកទេស ៣.រៀបចំផែនការ និងទិសដៅក្នុងការអនុវត្តគម្រោងបន្ត

31-Mar-2022


ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ...

សិក្ខាកាមមកពីស្រុកកោះកុង និងស្រុករថ្មបាំង នៃខេត្តកោះកុង រួមមាន ប្រធាន គ.ក.ស.ក អភិបាលរងស្រុក ឃុំ មន្រ្តីទទួលបន្ទុកកិច្ចការនារីឃុំ គ.ក.ន.ក នាយកសាលា សង្គមកិច្ច សិក្ខាកាមចូលរួមមានចំនួន៤២នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញការអនុវត្តគោលការណ៍ ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅ ផ្តល់សេវាជាក់លាក់ ។

25-Mar-2022


ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជូនដល់មន្រ្តីរាជការ និងអាជ្ញាធរដែនដីចំនួន២ស្រុក មានស្រុកថ្មបាំង...

វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ ផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផល និងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់ សេវាបឋមជូនដល់ជនរងគ្រោះ

24-Mar-2022


កិច្ចប្រជុំពិភាក្សា របស់ក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យខ្លឹមសារ ស្តង់ដារនៃនីតិវិធី ប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់...

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកនូវកិច្ចពិភាក្សា ដោយមានកិច្ចសហការសម្របសម្រួល ជាមួួយអង្គការ IOM និងអង្គការ Asian ACT កិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពីលោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានក្រុមជំនួយកិច្ចការ ទីប្រឹក្សា ប្រធានលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសអគ្គលេខាអិការដ្ឋាន គ.ជ.ប.ជ, និងមានការអញ្ជើញចូលរួម ពីមន្រ្តីជំនាញពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ និងអន្តរជាតិ

22-Mar-2022


កិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងបង្កើតនៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការងារដែលផ្តោតលើកិច្ចការពារសិទ្ធិ សុវត្ថិភាព ពលករទេសន្តរប្រវេសន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះដោយអំពោះជួញដូរមនុស្ស ។

17-Mar-2022


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ...

ក្នុងនាមក្រសួងមហាផ្ទៃ សម្តេចបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារីដែលមិនត្រឺមតែបានបំពេញនូវតួនាទីជាអ្នកគ្រប់គ្រងក្រុមគ្រួសារ ក្នុងនាមជាមាតា ក្នុងនាមជាភរិយាជាកូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេចបាននូវបរិយាកាស និងភាពកក់ក្តៅក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសកម្មចូលរួមក្នុងការងារដឹកនាំ ការគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មនៅក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ សម្រេចបាននូវស្នាដៃជាច្រើនរួមចំណែកក្នុងបេសសកម្មថៃរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

02-Mar-2022


ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការវីនរ៉ក់អន្តរជាតិ

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រារព្ធពិធីចុះ ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការវីនរ៉ក់អន្តរជាតិ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ មានការអញ្ជើញ ចូលរួមក្នុងកម្មវិធីមាន លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក ម៉ារ៍ក ថាយល័រ (Mark Taylor) ប្រធានគម្រោង CTIP តំណាងអង្គការវីនរ៉ក់ និងសហការី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ទទួលបន្ទុកការងារក្រុមជំនួយកិច្ចការទាំង៦ គ.ជ.ប.ជ ប្រធានលេខាធិការដ្ឋាន

28-Feb-2022


សិក្ខាសាលាកែសម្រួលសៀវភៅគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដើម្បីផ្តល់សេវាសមស្រប លើកទី២

គោលបំណងនៃសិក្ខាសាលានេះធ្វើឡើង ដើម្បីពិនិត្យកែសម្រួលលើខ្លឹមសារ និងព័ត៌មានមួយចំនួនដែលមានក្នុងគោលការណ៍ណែនាំចាស់ ដើម្បីជាការធ្វើបច្ចុប្បន្នភាពឲ្យត្រូវទៅតាមស្ថានភាពថ្មីៗជាក់ស្តែង ដែលជនសង្ស័យរងគ្រោះ និងជនរងគ្រោះត្រូវការបន្ទាន់ និងធានានូវការគោរពសិទ្ធិជនរងគ្រោះ ឲ្យអាចទទួលបានសេវាចាំបាច់ ស្របច្បាប់ ដែលជាតម្រូវការជាក់ស្តែងបន្ទាន់ ផ្អែកលើវ័យ យេនឌ័រ មុននឹងឈានទៅទទួលបាននៅការដោះស្រាយតាមផ្លូវច្បាប់ ការផ្តល់សេវា ស្តារសម្បទា និងសេវាសង្គមផ្សេងៗទៀត

21-Feb-2022


កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ

កិច្ចប្រជុំនេះផងដែរក៏បានលើកយកបញ្ហាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច ការរំលោភបំពាននានា និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ មកពិគ្រោះ និងដោះស្រាយទៅតាមនីតិវិធីរបស់ជំនាញ ដែលមានលក្ខណៈក្នុងកិច្ចសហការជាអន្តរមន្ទីរ អង្គភាព និងអង្គការដៃគូជាតិ អន្តរជាតិ

18-Feb-2022


វគ្គបណ្តុះបណ្តាលបន្តស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន...

វគ្គបណ្ដុះបណ្ដាលនេះបានប្រារព្ធធ្វើ ក្រោមកិច្ចសហការ និងរៀបចំដោយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយនឹង ក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈអង្គការយូនីសេហ្វ និងធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាព ជូនមន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន

18-Feb-2022


វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន

វគ្គបណ្ដុះបណ្ដាលនេះកើតឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ជាមួយ ក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាព ជូនមន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន អញ្ជើញពី ស្រុកថ្មគោល ស្រុករតនៈមណ្ឌល នៃខេត្តបាត់ដំបង និងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ

17-Feb-2022


ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី«ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប»...

វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅ ផ្តល់សេវា ជាក់លាក់

18-Feb-2022



   

Official Telegram NCCT Cambodia