ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តសៀមរាប តាមប្រព័ន្ធវីដេអូអនឡាញ...

វគ្គនេះផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ចកំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ពីនីតិវិធី និងអាចប្រើប្រាស់បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋមដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផលនិងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ

28-Sep-2021


អបអរសាទរទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះជាខួប...

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋាន របស់ ប្រជាពលរដ្ឋ ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និង កិច្ចការ សង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃស្ថាប័ន តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និងសភាជាតិ ។ មកទល់សព្វថ្ងៃនេះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុកាល ២៨ឆ្នាំហើយ ហើយត្រូវបានកំណត់យកថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាក និងរំលឹកពីគុណូបក្ការៈ ស្នាដៃ កេរតំណែលរបស់ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកាលពីសម័យនោះ ក្រោយប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ និងក្រោយកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។

24-Sep-2021


លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់...

គោលបំណង នៃការចុះបេសកកម្មទៅខេត្តជាប់ព្រំដែនប្រទេសកម្ពុជានេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគ្រប់កន្លែងដែលបានធ្វើទស្សកិច្ចនិងជួបប្រជុំជាមួយ បានចាប់អារម្មណ៍និងបានយល់ឃើញថា៖ ក្នុងស្ថានភាពរាតត្បាតនៃមេរោគកូវីត១៩នេះមានពលករកម្ពុជាហូរចូលជាកំហុកមកពីប្រទេសថៃហើយអជ្ញាធរបានបង្កើតកន្លែងព្យាបាលកូវីត១៩ដែលមានគ្រែរហូតដល់១០០០គ្រែមណ្ឌលចត្តាឡីស័ក្ត។ មន្រ្តីច្រកព្រំដែនបានសហការល្អជាមួយមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនៅនឹងកន្លែងក្នុងការផ្តល់សេវាជូនជនទេសន្តរប្រវេសន៍ទាំងខ្មែរនិងបរទេសនៅពេលពួកគេមានបញ្ហាសុខភាព។ ករណីខ្លះសហការជាមួយថៃបញ្ជូនទៅទទួលសេវានៅថៃ។ ជំរុញការផ្តល់សេវាសុខាភិបាលជូនជនទេសន្តរប្រវេសន៍រួមទាំងការដឹកជញ្ជូនជនទេសន្តរប្រេវេសន៍ទៅដល់មូលដ្ឋានសហគមរបស់ពួកគាត់ក្នុងបរិបទកូវីតនេះមិនមានការបង់ថ្លៃទេ ការដឹកជញ្ជូននេះដោយរថយន្តយោធា។ មន្រ្តីផ្តល់សេវាពាក់ព័ន្ធនឹងកូវីត១៩ត្រូវបានបណ្តុះបណ្តាលដោយមន្ទីរសុខាភិបាលខេត្តដើម្បីមានបច្ចេកទេសសមស្របក្នុងការផ្តល់សេវា។ ផ្តល់ជូនមន្រ្តីសុខាភិបាលបន្ថែមទៀតនៅមណ្ឌលដែលទទួលជនទេសន្តរប្រវេសន៍ចូលមកច្រើន។

15-Sep-2021


ពិធីប្រកាសជាផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល៥ឆ្នាំ (២០២១-២០២៦) រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

កម្មវិធីប្រកាសជាផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល៥ឆ្នាំ (២០២១-២០២៦) អនុវត្តដោយអង្គការ វីនរ៉ក់អន្តរជាតិ ក្រោមមូលនិធិ របស់ទីភ្នាក់ងារជំនួយថវិការរបស់អាមេរិច(USAID) តាមប្រព័ន្ធវីដេអូអនឡាញ (ហ្សូម) ។ គម្រោងនេះនឹងត្រូវដាក់អនុវត្ត នៅក្នុងរាជធានីខេត្តគោលដៅចំនួន៨ មានរាជធានីភ្នំពេញ ព្រៃវែង កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះសីហនុ កោះកុង ។

26-Aug-2021


កម្មវិធីអន្តរសាសនាឆ្នាំ២០២១ ក្រោមប្រធានបទ « សូមពិភពលោករួចផុតពីជម្ងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តែងបានសហការគ្នាជាមេដឹកនាំសាសនាធំៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអង្គការការីតាសកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជាក៏ដូចប្រជាជនលើពិភពលោក រួចផុតពីជម្ងឺរាតត្បាត និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប

21-Aug-2021


សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំ (២០១៩-២០២៣)...

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាំតិនេះ ប្រារព្ធឡើងក្នុងគោលបំណង ជជែកពិភាក្សាស្វែងរកបទពិសោធន៍ល្អៗ និងចំណុចខ្វះចន្លោះ ឧបសគ្គ និងភាពប្រឈម ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាត ដោយកូវីដ ១៩ និងផលប៉ះពាល់ ដែលនាំឲ្យរាំងស្ទះដល់ការអនុវត្ត ក៏ដូចជាប៉ាន់ប្រមាណលើ ឧបសគ្គ និងហានិភ័យដែលបម្រុងនឹងកើតមានក្នុងពេលខាងមុខ ព្រមទាំងលទ្ធភាព ចំណុចខ្លំាង ដែលយើងមាន ដើម្បីច្នៃប្រឌិត ផ្តួចផ្តើមនូវការងារថ្មីបន្តទៀត ចាប់ពីពេលនេះ ដល់ដាច់ឆ្នាំ២០២៣។ លោកជំទាវបានថ្លែងបញ្ជាក់ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាថ្ងៃនេះ ពិតជាមានសារសំខាន់ ក្នុងកិច្ចពិភាក្សានេះ ក៏បានផ្តល់នៅការប្រមូលនៅព័ត៌មាន ទិន្នន័យ ផ្តល់គំនិតផ្តួចផ្តើមល្អៗ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់យើងទាំងអស់គ្នា ។

22-Jul-2021


ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធអនឡាញ...

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ

14-Jul-2021


ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង គ.ជ.ប.ជ និងអង្គការវីវើលអនលូស(We World Onlus)...

អនុស្សរណៈយោគយល់នេះ មានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ និងអង្គការវីវើលអនលូស (We World Onlus) ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសិទ្ធិការងារ និងបរិយាកាសការងារប្រកបដោយសន្តិសុខ និងសុវត្ថិភាព សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលគ្មានជំនាញ និងមានជំនាញទាបនៅប្រទេសថៃ ជាពិសេសជាស្រ្តី

23-Jun-2021


កិច្ចប្រជុំបន្តសម្រាប់ត្រៀមប្រជុំតុមូលតាមប្រព័ន្ធវីដេអូអនឡាញ «ស្តីពីគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរ» ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង...

កិច្ចប្រជុំនេះធ្វើឡើង សម្រាប់ប្រមែប្រមូលនៅមតិចូលរួមពីសំណាក់ភាគីពាក់ព័ន្ធមានក្រសួងស្ថាប័ន ដើម្បីឱ្យមានការឯកភាពគ្នាធ្វើជាមូលដ្ឋាននៃគំនិតសម្រាប់កិច្ចប្រជុំតុមូលខាងមុខ ដែលបានស្នើឡើងដោយអង្គការASIAN–ACT មកកាន់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

07-Jun-2021


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍...

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ នារសៀល ថ្ងៃទី២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ រួមនិងលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការដៃគូរអភិវឌ្ឍ អំពីផែនការសកម្មភាពការងារ និងគម្រោងការបោះពុម្ភផ្សព្វផ្សាយរបាយការណ៍ ឯកសារខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត សម្រាប់គ.ជ.ប.ជ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគម្រោងនៃការបង្កើតប្រព័ន្ធបញ្ចូលទិន្នន័យពលករ ក្នុងការគ្រប់គ្រងលំហូរពលករចេញចូល ទៅកាន់ប្រទេសគោលដៅ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានតំណាងអង្គការដៃគូរអភិវឌ្ឍ និងអ្នកផ្តល់ប្រឹក្សាលើរបាយការណ៍ថ្នាក់ជាតិរបស់គ.ជ.ប.ជ តំណាងពីអង្គការការីតាសកម្ពុជា អង្គការយូអិនអេហ្វភិអេ(UNFPA) អង្គការអាយជេអឹម (IJM) អង្គការ Cambodia Act និងអង្គការជាដៃគូរអភិវឌ្ឍមួយចំនួន

24-May-2021


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍...

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ រួមនិងសហការីបានផ្ញើរសារលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យជូនព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង សូមមានជោគជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ

13-May-2021


ប្រតិភូតំណាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ...

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីក្រុងភ្នំពេញ លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរងគ.ជ.ប.ជ អភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌ ចៅសង្កាត់ និងអាជ្ញាធរដែនដីនៃមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការនៅខណ្ឌ តំណាងពលរដ្ឋ ក្នុងសង្កាត់ទាំង៨ របស់ខណ្ឌច្បារអំពៅ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋ និង មមាញឹកក្នុងដំណាក់កាលបិទខ្ទប់ក្នុងតំបន់ក្រហម នៃខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចំនួន១៥៦នាក់

07-May-2021



   

Official Telegram NCCT Cambodia