លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបូកសរុប និងបិទសិក្ខាសាលាពិគ្រោះយោបល់ ពិនិត្យសម្រេចស្តីពី ឧបសម្ព័ន្ធនៃការត្រួតពិនិត្យ និងវាយតម្លៃ និងលំហូរបញ្ជូននៃនីតិវិធប្រតិបត្តិ បទដ្ឋានស្តីពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជនរងគ្រោះដោយអំពើជួញដូរមនុស្ស កម្ពុជា-ថៃ

BY SOM SIVWIN

Published on 13 Aug, 2024

ក្រុងសៀមរាប៖ នារសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបូកសរុប និងបិទសិក្ខាសាលាពិគ្រោះយោបល់ ពិនិត្យសម្រេចស្តីពី ឧបសម្ព័ន្ធនៃការត្រួតពិនិត្យ និងវាយតម្លៃ និងលំហូរបញ្ជូននៃនីតិវិធប្រតិបត្តិ បទដ្ឋានស្តីពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជនរងគ្រោះដោយអំពើជួញដូរមនុស្ស កម្ពុជា-ថៃ រយៈពេលពីរថ្ងៃគឺថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសោមាទេវី ក្រុងសៀបរាប ដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការគាំទ្រដោយអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM)។

សមាសភាពគណៈអធិបតីរួមមាន ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក ជ័យ រដ្ឋា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋាន តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។

គោលបំណងនៃសិក្ខាសាលាគឺ ពិនិត្យ កែតម្រូវ និងសម្រេចលើ ខ្លឹមសារនៃ ឧបសម្ព័ន្ធនៃគោលការត្រួតពិនិត្យ និងវាយតម្លៃ និងលំហូរបញ្ជូននៃនីតិវិធប្រតិបត្តិ បទដ្ឋានស្តីពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជនរងគ្រោះដោយអំពើជួញដូរមនុស្ស កម្ពុជា-ថៃ។ សមាសសភាពចូលរួមគឺមកពី ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ព្រមទាំងអង្គការដៃគូជាតិអន្តរជាតិជាច្រើនទៀតសរុបចំនួន ៣៧រូប (ស្រី១៦រូប) ៕

អត្ថបទ &រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា 


   

Official Telegram NCCT Cambodia