គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Aleks Zittle, អនុប្រធានបេសកកម្មស្តីទី ស្ថានទូតសហរដ្ឋអាមេរិក (A/DCM) នៅទីស្តីការក្រសួងមហាផ្ទៃ

BY SOM SIVWIN

Published on 09 Aug, 2024

ក្រសួងមហាផ្ទៃ៖ រសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការដឹកនាំកិច្្ចប្រជុំជាមួយគណៈប្រតិភូនៃសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Aleks Zittle, អនុប្រធានបេសកកម្មស្តីទី ស្ថានទូតសហរដ្ឋអាមេរិក (A/DCM) នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរព័ត៌មានការងារអនុវត្តច្បាប់រួមគ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

សមាសភាពចូលរួមដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះរួមមាន៖ ភាគីកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ,ឯកឧត្តម ឧត្តមសេនីយ៍ទោ នី គឹមស្រេន អគ្គលេខាធិការរង គ.ជ.ប.ជ, ឯកឧត្តម ឧត្តមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ ,លោក ឌី រីដា អនុប្រធាននាយកដ្ឋាល យុត្តិធម៌ព្រណ្ឌ ,លោក ឧត្តមសេនីយ៍ទោ ខ្លូត ដារ៉ារ័ត្ន ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ,លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ ភាគីប្រតិភូសហរដ្ឋមេរិក មានលោកស្រី Amy Shuman, FBI ,លោក James Podboy, DHS  ,លោក Benjamin Hammond, RSO ,លោកស្រី Nadia Shah, USAID  ,លោក Andrew Leyva, Pol chief ,លោកស្រី Kelly Geoghegan, Pol officer ។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយបង្កើនវឌ្ឍនភាពរបស់ចំនុចនានាដែលលើកឡើងនៅក្នុង ផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សកម្មភាពឆបោកតាម ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងប្រព្រឹត្តសកម្មភាពទាំងនោះ ដែលបានរីកសាយភាយទាំងនៅក្នុងតំបន់ និងជុំវិញ សាកលលោក បង្កឲ្យមានជនរងគ្រោះជាលក្ខណៈសាកលរួមទាំងសហរដ្ឋអាមេរិកផងដែរ ៕

អត្ថបទ &រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភក្ត្របញ្ញា 


   

Official Telegram NCCT Cambodia