Published on 15 Aug, 2024
សិក្ខាសាលពិគ្រោះយោបល់ " កែសម្រួលគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប "
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១០កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួមសិក្ខាសាលពិគ្រោះយោបល់ "កែសម្រួលគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប" អមដោយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលសិក្ខាសាលានេះរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឧបត្ថម្ភគាំទ្រដោយអង្គការ JICA។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិភាក្សា និងឯកភាពលើគំនូសបំព្រួញលំហូរលម្អិត នៃដំណើរការកំណត់អត្តសញ្ញាណបឋម ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តួនាទីនិងការទទួលខុសត្រូវនៃភាគីពាក់ព័ន្ធ នៅគ្រប់ដំណាក់កាល លើករណីជនរងគ្រោះជាជនជាតិខ្មែរ ដែលរងគ្រោះនៅឯបរទេស ។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមានមកពី ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គការជាតិ-អន្តរជាតិចំនួន០៩ សរុបចំនួន ៤០រូប (ស្រី១៩រូប) ៕