កិច្ចប្រជុំពិភាក្សាបន្តត្រៀមរៀបចំ ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤
BY SOM SIVWINPublished on 09 Aug, 2024
ក្រសួងមហាផ្ទៃ៖ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តតាកែវ ទីស្ដីការក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំពិភាក្សាបន្តត្រៀមរៀបចំ ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ។
កិច្ចប្រជុំនេះផងដែរ មានការយាង និមន្ដ និងអញ្ជើញចូលរួមពី៖ សម្ដេចព្រះអរិយវង្ស យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ សាកលវិទ្យាល័យ ព្រះសីហនុរាជតំណាងព្រះសង្ឃគណៈមហានិកាយ តំណាងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ តំណាងសាសនាគ្រឹស្ត តំណាងសាសនាឥស្លាម ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ឯកឧត្តម កែវ សុធា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ ព្រមទាំងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ៤៥ អង្គ/នាក់ ស្រី ១០ នាក់ ។ កិច្ចប្រជុំ គឺដើម្បីស្វែងរកធាតុចូល នូវប្រធានបទ ឬពាក្យស្លោក និងរបៀបវីរៈមួយចំនួនទៀតពាក់ព័ន្ធ សម្រាប់ប្រារព្ធទិវាជាតិអន្តរសាសនា លើកទី៨ ឆ្នាំ២០២៤ ៕