ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

សារលិខិតចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសដោយឧបទ្ទវហេតុផ្ទុះគ្រាប់

សារលិខិតចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅក្នុងបរិវេណយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ

30-Apr-2024


កិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា

កិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា

09-Apr-2024


ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024


សិក្ខាសាលា "ពិនិត្យ និងសម្រេច លើសេចក្តីព្រៀងចុងក្រោយ ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ...

សិក្ខាសាលានេះធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែមីនា ឆ្នាំ២០២៤ ដោយសមាសភាពចូលរួមត្រូវបានបែងចែកជាក្រុម ទៅតាមយុទ្ឌសាស្ត្រទាំង៤ រួមមាន៖ •បង្ការទប់ស្កាត់ •អនុវត្តច្បាប់ •ការពារជនរងគ្រោះ •ច្បាប់ និងគោលនយោបាយ

06-Mar-2024


វគ្គបណ្តុះបណ្តាល ស្តីពីបែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប...

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់

28-Feb-2024


សារលិខិតចូលរួមរំលែកមរណៈទុក្ខ សម្តេចព្រះមហាសង្ឃរាជាធិបតី ទេពវង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សូមចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ

27-Feb-2024


វគ្គបណ្តុះបណ្តាលស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប...

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM

22-Feb-2024


កិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី «ការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ឆ្លងកាត់ព្រំដែន»...

កិច្ចប្រជុំពិភាក្សាថ្ងៃនេះក្នុងគោលបំណង រួមគ្នារិះរកឲ្យឃើញនូវគន្លឹះដោះស្រាយ ដើម្បីទប់ស្កាត់ជាមុននូវបញ្ហាប្រឈមនឹងការអូសទាញពលករឲ្យទៅធ្វើការងារក្នុងប្រទេសថៃដោយខុសច្បាប់ ដែលជារលកថ្មីនៃអំពើជួញដូរមនុស្ស

15-Feb-2024


អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា ស្តីពីការបង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ...

សិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រមូលផ្តុំគំនិតផ្តួចផ្តើមគន្លឹះដែលឆ្លើយតបទៅនឹងបញ្ហាដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស សម្រាប់ចងក្រងជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួម គោលដៅ គោលបំណងលទ្ធផលរំពឹងទុក សូចនាករគន្លឹះ ដោយផ្អែកលើការប៉ាន់ប្រមាណស្ថានភាពប្រែប្រួលនៃបទល្មើស សភាពការណ៍ប្រែប្រួលនៃសេដ្ឋកិច្ច ទំនោរសង្គម និងសន្តិសុខពិភពលោក ដែលប៉ះពាល់ដល់សន្តិសុខមនុស្ស

07-Feb-2024


វគ្គបណ្តុះបណ្តាល ស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស...

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត មណ្ឌលគីរី ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM

26-Jan-2024


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ...

កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់ លើ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពីអង្គការ សហប្រជាជាតិ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយថ្មីៗនេះ ក៏ទើបតែបានចុះហត្ថលេខាលើអនុស្សរណៈ ដែលស្តីពីការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ជាតិកម្ពុជា រយៈពេលប្រាំឆ្នាំផងដែរ

16-Jan-2024


កិច្ចប្រជុំពង្រឹងរបៀបរបបការងារ មន្រ្តីនគរបាលជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមអធិបតីភាពលោកជំទាវ...

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពមន្រ្តី ស្ថានភាពរបៀបរបបកិច្ចការរដ្ឋបាល តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តតាម អន្តរក្រសួងស្ថាប័ន និងអង្គភាព ការិយាល័យនីមួយៗ ផងដែរ

16-Jan-2024



   

Official Telegram NCCT Cambodia