សិក្ខាសាលាពិគ្រោះយោបល់ពិនិត្យសម្រេចស្តីពី ឧបសម្ព័ន្ធនៃការត្រួតពិនិត្យ និងវាយតម្លៃនិងលំហូនបញ្ជូននៃនិតីវិធីប្រតិបត្តិបទដ្ធានស្តីពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមារណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សរវាងកម្ពុជា-ថៃ
BY SOM SIVWINPublished on 12 Aug, 2024
ខេត្តសៀមរាប៖ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧ/ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញចូលរួមជាគណៈអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យសម្រេចស្តីពី ឧបសម្ព័ន្ធនៃការត្រួតពិនិត្យ និងវាយតម្លៃនិងលំហូរបញ្ជូននៃនិតីវិធីប្រតិបត្តិបទដ្ធានស្តីពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមារណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សរវាងកម្ពុជា-ថៃ នៅសាលប្រជុំ សណ្ឋាគាសោមាទេវី ។
គណៈអធឺបតីមាន៖ ឯកឧត្តម ឌិន បូរី អគ្គយកនៃអគ្គនាយកដ្ធានសេវាសង្គ្មមកិច្ច ក្រសួងសង្គមកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ធមន្រ្តី, ឯកឧត្តមហូ វុទ្ធី រដ្ធលេខាធិការ ក្រសួងការងារ, លោកជំទាវ សំអូន អនុរដ្ធលេខាធិការ ក្រសួងកិច្ចការនារី, លោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាន នាយកដ្ធានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការរដ្ធាននគរបាលជាតិ, លោកឯកសំអុល តំណាង អង្គការIOM និងសមាសភាពមកពីក្រសួង ស្ថាប័ន អង្គការដៃគូ ពាក់ព័ន្ធ សរុប 35នាក់(ស្រី15) ៕