លោកជំទាវ ជូ ប៊ុនអេង បានទទួលជួបពិភាក្សាការងារ ក៏ដូចជាចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយគណៈប្រតិភូក្រុមការងារបច្ចេកទេស នៃប្រទេស កាណាដា ដឹកនាំដោយ Mr. Paul Hoston (RCMP Liaison Officer From Bangkok)

BY SOM SIVWIN

Published on 15 Aug, 2024

ក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមមាន៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង លោក ឧត្ដមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកស្រី វរសេនីយ៍ឯក ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចារសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអនុញ្ញតិទទួលជួបសម្ដែងការគួរសមសំណេះសំណាល និងពិភាក្សាការងារ ក៏ដូចជាចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយគណៈប្រតិភូក្រុមការងារបច្ចេកទេស នៃប្រទេស កាណាដា ដឹកនាំដោយ Mr. Paul Hoston (RCMP Liaison Officer From Bangkok), Ms. Emily Chartrand (interim Charge' D'affaires), Ms. Chandin Moonsaighe (Deputy Controller of Sri Lanka Immigration and Emigration) ។

 

 


   

Official Telegram NCCT Cambodia