ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»...

គោលបំណងនៃការធ្វើវគ្គនេះឡើង ដើម្បីពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រី ក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តមណ្ឌលគិរី ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

28-Oct-2023


សិក្ខាសាលាស្តីពីការពង្រឹងអក្ខរាវីរុទ្ធ ក្រមសីលធម៌លើវេទិកា ឬផ្សាយផ្ទាល់ និងឈ្វេងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន

សិក្ខាសាលានេះប្រារព្ធក្នុងគោលបំណង ដើម្បីពង្រឹងអក្ខរាវិរុទ្ធខ្មែរ ក្រមសីលធម៌លើវេទិការ ឬផ្សាយផ្ទាល់, ស្វែងយល់ពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្វែងយល់ពីការប្រយុទ្ធប្រឆាំងជួញដូរគ្រឿងញៀន ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលផ្តល់កិត្តិយសធ្វើជាវាគ្មិនក្នុងអង្គសិក្ខាសាលានេះ

27-Oct-2023


កិច្ចប្រជុំកិច្ចពិភាក្សាតុមូល ស្ដីពីតួនាទីនៃបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរត់ពន្ធជនចំណាកស្រុក នៅទីក្រុងម៉ានីល

លោកជំទាវ អគ្គលេខាធិការរង តំណាងប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញ និងបញ្ជាក់អំពីតួលេខតាមរបាយការណ៍របស់ក្រុមជំនាញ គ្រប់គ្រងករណីរបស់អាជ្ញាធរកម្ពុជា ដែលជាប់សង្ស័យ ធ្វើការខុសច្បាប់នៅប្រទេសកម្ពុជា ទៅដល់ថ្នាក់តំបន់ឱ្យបានដឹង និងបានលើកឡើងពី កិច្ចសហការគ្នារវាងភាគី ក្នុងតំបន់ផងដែរ

27-Oct-2023


វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»...

គោលបំណងនៃវគ្គបណ្តុះបណ្តុលនេះ គឺដើម្បីពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តរតនៈគិរី ជាពិសេសការប្រមូលនិងបូកសរុបរបាយការណ៍ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

25-Oct-2023


គ.ខ.ប.ជ ខេត្តបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការសម្ភាសបែបកោសល្យវិច័យ»

វគ្គបណ្ដុះបណ្ដាល ធ្វើឡើងក្នុងគោលបំណងមន្ត្រីពាក់ព័ន្ធ មានការយល់ដឹងកាន់តែច្រើនបន្ថែមទៀតនៅថ្នាក់មូលដ្ឋាន និងប្រពន្ធ័ច្បាប់ផ្សេងៗទាក់ទង និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

30-Oct-2023


កិច្ចប្រជុំត្រួតពិនិត្យកម្លាំងប្រចាំសប្តាហ៍ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

កិច្ចប្រជុំនេះធ្វើឡើងដើម្បី ត្រួតពិនិត្យសកម្មភាពការងារប្រចាំសប្ដាហ៍ និងគ្រប់គ្រងមន្រ្តីក្រោមឱវាទពាក់ព័ន្ធវត្តមានប្រចាំថ្ងៃ ពង្រឹងការគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ

24-Oct-2023


វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រារព្ធវគ្គនេះឡើង ក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តស្ទឹងត្រែង ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

23-Oct-2023


អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ប្រជុំស្តីពីការពង្រឹងភាពជាដៃគូ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការដៃគូរពាក់ព័ន្ធ

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីកិច្ចសហការរបស់អង្គការដៃគូ ជាមួយរាជរដ្ឋាភិបាល ពោលគឺ គ.ជ.ប.ជ ក្នុងកិច្ចការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងលើកឡើងនូវបញ្ហាប្រឈមក្នុងការអនុវត្ត ដើម្បីស្វែងរកដំណោះស្រាយសមស្រប

19-Oct-2023


ការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ...

ការផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បង្ការទប់ស្កាត់ភាពរងគ្រោះពីអំពើជួញដូរមនុស្សដល់ប្រជាពលរដ្ឋទូទៅ ន

17-Oct-2023


កិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ

16-Oct-2023


កិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យ ទម្រង់របាយការណ៍ដាក់ចេញដោយក្រសួងមហាផ្ទៃ ត្រៀមរៀបចំរបាយការណ៍១០ខែ របស់គ.ជ.ប.ជ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ទម្រង់របាយការណ៍ដាក់ចេញដោយក្រសួងមហាផ្ទៃ ត្រៀមរៀបចំរបាយការណ៍១០ខែ របស់ គ.ជ.ប.ជ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ ដឹកនាំដោយកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ

16-Oct-2023


អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ...

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តប៉ៃលិន ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

12-Oct-2023



   

Official Telegram NCCT Cambodia