ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "គម្រោងគាំទ្រ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា "

គោលបំណងនៃពិធីនេះគឺដេីម្បីប្រកាសផ្សព្វផ្សាយអំពីគម្រោងសកម្មភាព ឆ្នាំ២០២៤-២០២៨ របស់អង្គការការីតាសកម្ពុជា ដែលពាក់ព័ន្ធនឹងការគាំទ្រ និងការពារជនដែលរួចផុតពីភាពរងគ្រោះដោយអំពេីជួញដូរមនុស្សនៅកម្ពុជា

23-Nov-2023


កម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី...

សិក្ខាសាលាមានគោលបំណង៖ ដើម្បីបង្ហាញគោលគំនិតនៃគម្រោងទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី៖ លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល (MBHR)។ ពិគ្រោះយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធ ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រ នៃការអនុវត្តគម្រោង MBHR ផែនការសកម្មភាព និងធ្វើផែនទី និងយុទ្ធសាស្ត្រទំនាក់ទំនងដៃគូការងារ

23-Nov-2023


ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រឆាំងការជួញដូរមនុស្ស ដើម្បីសិក្សាបន្ថែមអំពីបទពិសោធការងាររបស់...

គោលបំណងសំខាន់នៃជំនួបគឺដើម្បីធ្វើការបញ្ជាក់អំពីស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ។

18-Nov-2023


វគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប គ.ខ.ប.ជ...

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីជួរមុខ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តស្ទឹងត្រែង ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សឲ្យបានជាក់លាក់ ឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាប ជនល្មើស ព្រមទាំងលើកកម្ពស់ការផ្តល់សេវាជូនជនរងគ្រោះ

16-Nov-2023


គណៈកម្មាធិការជាតិ គ.ជ.ប.ជ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការវាយតម្លៃអនុវត្តផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ (២០១៩-២០២៣)...

សិក្ខាសាលា ដែលប្រារព្ធឡើងនេះ គឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនថ្នាក់ជាតិដើម្បីវាយតម្លៃចំណុចខ្វះខាត ចន្លោះប្រហោង នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ក៏ដូចជាពិភាក្សាប្រមូលធាតុចូល និងទិន្នន័យពីអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ

13-Nov-2023


ក្រសួងមហាផ្ទៃ៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររបាយការណ៏សង្ខេបឆ្លើយតបទៅ និងអនុសាសន៌របស់ក្រសួងការបរទេសអាមេរិក

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តសកម្មភាពប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជា នឹងការអនុវត្តអនុសាសន៍របស់សហរដ្ឋ អាមេរិកដែលបានដាក់ជូនមករាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការ ក្រសួងមហាផ្ទៃ

16-Nov-2023


កិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពិនិត្យនិងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់

នៅព្រឹកថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការជាមួយអង្គការដៃគូ IOM បានបើកកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ធ្វើការពិនិត្យ និងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់ ដឹកនាំកិច្ចប្រជុំពិភាក្សាដោយលោកជំទាវ ជូ ប៊ុនអេង

01-Nov-2023


វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»...

គោលបំណងនៃការធ្វើវគ្គនេះឡើង ដើម្បីពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រី ក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តមណ្ឌលគិរី ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

28-Oct-2023


សិក្ខាសាលាស្តីពីការពង្រឹងអក្ខរាវីរុទ្ធ ក្រមសីលធម៌លើវេទិកា ឬផ្សាយផ្ទាល់ និងឈ្វេងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន

សិក្ខាសាលានេះប្រារព្ធក្នុងគោលបំណង ដើម្បីពង្រឹងអក្ខរាវិរុទ្ធខ្មែរ ក្រមសីលធម៌លើវេទិការ ឬផ្សាយផ្ទាល់, ស្វែងយល់ពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្វែងយល់ពីការប្រយុទ្ធប្រឆាំងជួញដូរគ្រឿងញៀន ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលផ្តល់កិត្តិយសធ្វើជាវាគ្មិនក្នុងអង្គសិក្ខាសាលានេះ

27-Oct-2023


កិច្ចប្រជុំកិច្ចពិភាក្សាតុមូល ស្ដីពីតួនាទីនៃបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរត់ពន្ធជនចំណាកស្រុក នៅទីក្រុងម៉ានីល

លោកជំទាវ អគ្គលេខាធិការរង តំណាងប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញ និងបញ្ជាក់អំពីតួលេខតាមរបាយការណ៍របស់ក្រុមជំនាញ គ្រប់គ្រងករណីរបស់អាជ្ញាធរកម្ពុជា ដែលជាប់សង្ស័យ ធ្វើការខុសច្បាប់នៅប្រទេសកម្ពុជា ទៅដល់ថ្នាក់តំបន់ឱ្យបានដឹង និងបានលើកឡើងពី កិច្ចសហការគ្នារវាងភាគី ក្នុងតំបន់ផងដែរ

27-Oct-2023


វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»...

គោលបំណងនៃវគ្គបណ្តុះបណ្តុលនេះ គឺដើម្បីពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តរតនៈគិរី ជាពិសេសការប្រមូលនិងបូកសរុបរបាយការណ៍ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

25-Oct-2023


គ.ខ.ប.ជ ខេត្តបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការសម្ភាសបែបកោសល្យវិច័យ»

វគ្គបណ្ដុះបណ្ដាល ធ្វើឡើងក្នុងគោលបំណងមន្ត្រីពាក់ព័ន្ធ មានការយល់ដឹងកាន់តែច្រើនបន្ថែមទៀតនៅថ្នាក់មូលដ្ឋាន និងប្រពន្ធ័ច្បាប់ផ្សេងៗទាក់ទង និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

30-Oct-2023



   

Official Telegram NCCT Cambodia