កិច្ចប្រជុំចង្អៀតថ្នាក់បច្ចេកទេស ដើម្បីពិភាក្សាអំពីនីតិវិធី និងគោលនយោបាយ ក្នុងការបញ្ជូនករណីពរពោះជំនួស ប្រព្រឹត្តដោយជនបរទេសនៅក្នុងទឹកដីកម្ពុជា

BY SOM SIVWIN

Published on 25 Oct, 2024

កិច្ចប្រជុំចង្អៀតថ្នាក់បច្ចេកទេស ដើម្បីពិភាក្សាអំពីនីតិវិធី និងគោលនយោបាយ ក្នុងការបញ្ជូនករណីពរពោះជំនួស ប្រព្រឹត្តដោយជនបរទេសនៅក្នុងទឹកដីកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នាទី រសៀល នៅសាលប្រជុំខេត្តតាកែវ ទីស្ដីការក្រសួងមហាផ្ទៃ  មានបើកកិច្ចប្រជុំចង្អៀតថ្នាក់បច្ចេកទេស ដើម្បីពិភាក្សាអំពីនីតិវិធី និងគោលនយោបាយ ក្នុងការបញ្ជូនករណីពរពោះជំនួស ប្រព្រឹត្តដោយជនបរទេសនៅក្នុងទឹកដីកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , លោកជំទាវ ឡុង ផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ ,លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ, ឯកឧត្តម នុប សុធនវិសុទ្ធ អគ្គនាយករង ក្រសួងយុត្តិធម៌  ,ឯកឧត្តម សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ,ឯកឧត្តម ខា ដែនណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ,ឯកឧត្តម ជ័យ រដ្ឋា អគ្គនាយករង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ,លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ,លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ,លោក ឌី រីដា អនុប្រធាននាយកដ្ឋានក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធានក្រុមជំនួយកិច្ច និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មួយចំនួនទៀត សរុប២៩រូប ៕

 


   

Official Telegram NCCT Cambodia