Published on 13 Sep, 2024
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី "តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ" រៀបចំដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំសាលាខេត្ត ព្រះវិហារ រយៈពេលមួយថ្ងៃ។ សមាសភាពគណៈអធិបតីរួមមាន លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ និងលោកស្រីឧត្តមសេនីយ៍ត្រី ប្រាង ធីតា ស្នងការរង ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងរចនាសម្ព័ន្ធនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ លើតួនាទី ភារកិច្ច និងរបៀបរបបការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ។
សមាសភាពចូលរួមគឺមកពី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មាន មន្ទីរមុខងារសារធារណៈ មន្ទីរកិច្ចការនារី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីររ៉ែ និងថាមពល មន្ទីរផែនការ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ សាលាស្រុកឆែប សាលាស្រុកត្បែងមានជ័យ សាលាស្រុករវៀង សាលាស្រុកសង្គមថ្មី សាលាស្រុកសែនជ័យ សាលាស្រុកគូលេន វរសេនាតូច៧៩៥ វរសេនាតូច១០៥ វរសេនាតូច៧៩៣ សាខាពន្ធដារខេត្តព្រះវិហារ និងសាខា ប.ស.ស ខេត្តព្រះវិហារ សរុបចំនួន ៥៣រូប (ស្រី ២០រូប) ៕ (អត្ថបទ &រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា)