Published on 30 Oct, 2024
ក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ហ៊ូ សាមិត រដ្ឋលេខាធិការក្ករសួងកិច្ចការនារី លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន៖ ៣៦ រូប ស្រី ១៤ រូប ។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖
១.កិច្ចពិភាក្សា ដើម្បីកំណត់ប្រធានបទរួមសម្រាប់រៀបចំទិវាជាតិ១២ធ្នូ
២.កិច្ចពិភាក្សាសម្រាប់រៀបចំការសម្ដែងសិល្បៈ
៣.កិច្ចពិភាក្សារៀបចំខ្លឹមសារស្វាគមន៍ និងបដាសម្រាប់ផ្សាយតាមទីសាធារណៈ ។