ព្រឹត្តិការណ៍សំខាន់ៗ

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

ទិវាជាតិ១២ធ្នូ ឆ្នាំ២០១៩ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នេះជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ
21-Dec-2019

កិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ ១០ខែ ឆ្នាំ២០១៩ (ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩) ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

(ទីស្តីការក្រសួងមហាផ្ទៃ) ៖ ព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រារព្ធកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ ១០ខែ ឆ្នាំ២០១៩ (ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩) ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវឧត្តសេនីយ៍ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ជាអគ្គលេខាធិការរង ប្រធាន អនុប្រធានលេខាធិការដ្ឋាន រដ្ឋបាល-សរុប ប្រធាន-អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង៦ នាយ-នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម-លោកជំទាវ អស់លោក លោកស្រី ជាតំណាងមកពី គរបជ-គខបជ ជាច្រើនរូប ។
20-Nov-2019

ពិធីចុះហត្ថលេខាលើកំណត់ហេតុ ( Minutes Meeting)នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ ភូមា (CLM)

ពិធីចុះហត្ថលេខាលើកំណត់ហេតុ ( Minutes Meeting)នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ ភូមា (CLM)ស្តីពី "តួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារទេសន្តរប្រវេសន៍" នៃប្រទេសបញ្ជូនសម្រាប់ពង្រឹងការការពារជនចំណាកស្រុកដោយប្រថុយប្រថាននឹងការងារដោយបង្ខំ និងការជួញដូរមនុស្ស ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅសណ្ឋាគារ សុខាល័យអង្គរខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
07-Nov-2019

ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍»

ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , គណៈប្រតិភូឡាវ ដឹកនាំដោយនាយនគរបាលជាន់ខ្ពស់បណ្ឌិត ផេងសាវ៉ាញ់ ធីផាវងសាយ អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈឡាវ និង គណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ អោង ធូ អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មីយ៉ាន់ម៉ា
30-Oct-2019

ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ

ផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ នេះគឺជាផែនទីបង្ហាញផ្លូវថ្មីមួយ ដែលអនុលោមតាមស្ថានភាព និងសភាពការណ៍បទល្មើស ដែលបានរកឃើញក្នុងតំណាក់កាល៥ឆ្នាំកន្លងមក ក៏ដូចជាការប្រមើលមើលទៅលើលទ្ធភាពក្នុងការដោះស្រាយភាពប្រឈមក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ។ មិនតែប៉ុណ្ណោះ ផែនការយុទ្ធសាស្រ្តនេះ ក៏ជាមូលដ្ឋានក្នុងការរៀបចំសកម្មភាពនៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗតាមបណ្តាឆ្នាំ ដែលឆ្លើយតបទៅនឹងទស្សនៈវិស័យ និងគោលដៅរួមរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)
04-Nov-2019

ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគ.ជ.ប.ជ ជាមួយនិងអង្គការការីតាសស្វីស ដែលមានលោក ម៉ាក ក្លូក្លឿ (Marc Gloeker) នាយកប្រចាំប្រទេសកម្ពុជា រួមនិងសហការី
04-Nov-2019

ពិធីចុះហត្ថ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ ជាមួយ ដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

គោលបំណងនៃអនុស្សារណៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ បង្រ្កាប សង្រ្គោះ ការពារ និងផ្តន្ទាទោស លើអំពើរំលោភបំពាន និងកេងវឲប្រវ័ញ្ចផ្លូវភេទលើកុមារគ្រប់ទម្រង់ និងពង្រឹងសមត្ថភាពឆ្លើយតបរបស់ ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ
19-Sep-2019

វេទិការជាតិ អន្តរជាតិសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ សម្តេចព្រះសង្ឃរាជទំាងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា

វេទិកាអន្តរសាសនាថ្នាក់ជាតិនាពេលនេះ គឺជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបផងដែរ ក្រសួង ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ការទប់ស្កាត់តាមជំនាញរៀងៗខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមិនឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយបទល្មើសជួញដូរមនុស្ស
09-Sep-2019

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស សូមសម្តែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូនពរ បវរសួស្ដី សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
06-Aug-2019

កិច្ចប្រជុំក្រុមជំនាញអន្តរក្រសួង ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ឆ្នាំ២០១៩ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ជារៀងរាល់ឆមាសប្រចាំឆ្នាំនីមួយៗ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រឆាំងការជួញដូរមនុស្ស ដោយផ្អែកលើយុទ្ធសាស្រ្តតាមផែនការជាតិ ។ លទ្ធផលជាសកម្មភាពអនុវត្ត បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុករបស់បណ្តាក្រសួង ស្ថាប័ន អង្គភាពប្រតិបត្តិ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូរជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសពាក់ព័ន្ធទាំងឡាយដែលបានរួមសហការគ្នាការពារមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងប្រឆាំងដាច់ខាតរាលទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ច លើមនុស្សគ្រប់រូបភាព
23-Jul-2019

សិក្ខាសាលាស្តីពីការអនុវត្តច្បាប់ទាសភាពសម័យទំនើបអូស្រ្តាលី៖ ៉ឲ្យយល់ដឹងពីសង្វាក់ផ្គត់ផ្គង់របស់អ្នក ៉

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការពង្រឹងវិធានការជាសកលដើម្បីប្រឆាំងទាសភាពសម័យទំនើប
27-Jun-2019

(សាររំលែកទុក)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

នៅក្នុងសាររំលែកទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានក្តីរន្ធត់យ៉ាងខ្លាំង និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីសោកនាដកម្មរលំបាក់អគារកំពស់ ៧ជាន់ កាលពីព្រឹកទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការ បាត់បង់អាយុជីវិត និងរងរបួសបងប្អូនជនរួមជាតិជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងការដ្ឋានសាងសង់នោះ
26-Jun-2019


   

Official Telegram NCCT Cambodia