កិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
BY SOM SIVWINPublished on 16 Oct, 2023
កិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទី អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ។ ក្រុមជំនួយកិច្ចការទាំង០៦ និង លេខាធិការដ្ឋានបានធ្វើការរាយការណ៍ ពីសកម្មភាពប្រចាំសប្ដាហ៍ និងទិសដៅបន្ត ។ ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី អគ្គលេខាធិការង បានធ្វើការណែនាំ៖
- ត្រូវពង្រឹងវិន័យ និងការគោរពគំនាប់ក្នុងអង្គភាព
- រាល់ការសុំច្បាប់ត្រូវមានការឯកភាពពីប្រធានអង្គភាព
-ក្រុមការងារជំនាញនីមួយៗ ត្រូវជំរុញការប្រមូល ចងក្រង របាយការណ៍សម្រាប់ការរៀបចំរបាយការណ៍ ១០ខែ ជូនថ្នាក់ដឹកនាំ ៕