វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ជូនដល់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពត
BY SOM SIVWINPublished on 03 Oct, 2023
វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» គ.ខ.ប.ជ ខេត្តកំពត
កំពត៖ នាព្រឹកអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ទី០៥ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េនហ្វ័ររេស កក្រុងកំពត ខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដោយឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងក្រុមការងារគ្រូឧទ្ទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ យូ សុគ្នធ អភិបាលរងខេត្ត លោកស្រី កែវ ម៉ាលី ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកញ្ញា អាឡិច ម៉ាកអ៊ិនតូស មន្ត្រីគម្រោងនៃអង្គការIOM ប្រចាំកម្ពុជា។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ ដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ ។
វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកំពត និងឧបត្ថម្ភគាំទ្រដោយអង្គការ IOM ។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ និងការិយាល័យ នៃអង្គភាពជំនាញទាំង៦នៃរចនាសម្ព័ន្ធ គ.ខ.ប.ជ ស្នងការរង និងស្ថាប័នអយ្យការ សរុបចំនួន ៤០រូប ៕