កម្មវិធីព្យុហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣

BY SOM SIVWIN

Published on 11 Oct, 2023

កម្មវិធីព្យុហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប

គ.ខ.ប.ជ សៀមរាប៖ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី ព្យុហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣ ដែលរៀបចំដោយ គណៈកម្មា ធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ខេត្ត​សៀមរាប​  ​សហការ​ជាមួយ​ សហការគាំទ្រដោយអង្គការមូលនិធិ អេ២១ និងរដ្ឋបាលខេត្តសៀមរាប។ សមាសភាពអញ្ជើញចូលរួម រួមមានមន្ត្រីរាជការ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម បុគ្គលិកអង្គការសមាគមន៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ ៦០០នាក់ ។

គោលបំណងនៃការធ្វើព្យុហយាត្រានេះឡើង គឺដើម្បីចូលរួមយុទ្ធនាការណ៍សកល ដើម្បីក្រើងរំឭកដល់សារធារណៈជន កុំឲ្យភ្លេចខ្លួនថា ឧក្រិដ្ឋជនគឺនៅគ្រប់ទីកន្លែង មនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់សាសនា គ្រប់និន្នាការ គឺសុទ្ធតែអាចក្លាយជាជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចដទៃទៀត។ ជនរងគ្រោះត្រូវតែទទួលបានការសង្គ្រោះ និងផ្តល់យុត្តិធម៌ ហើយជនល្មើសត្រូវតែបានបង្ក្រាប និងផ្តន្ទាទោស។

យោងប្រសាសន៍ លោកជំទាវ  ​យូ​ ​សុភា​ ​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ ​និង​ជា​អនុប្រធាន​អ​ចិន្រ្តៃយ៍ នៃគ.ខ.ប.ជ ខេត្តសៀមរាប​ ​បាន​បញ្ជាក់​ថា​ ​ខេត្ត​សៀមរាប​ ​ជា​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់​ ​ដែល​មាន​ប្រាសាទអង្គរវត្ត​ ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​និង​មាន​តំបន់​ទេសភាព​ធម្មជាតិ​អេកូ​ទេសចរណ៍​ជាច្រើន​កន្លែងផ្សេង​ទៀត​ ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា​ក​ម្សាន្ត​។​ ​ទន្ទឹម​នឹង​ផល​វិជ្ជមាន​ពី​សេវាកម្ម​ទេសចរណ៍​ ​ក៏​យើង​បាន​ទទួលរង​ផល​ជា​អវិជ្ជមាន​ផង​ដែរ​ ​ពី​អ្នកទេសចរ​ណ៍​មួយ​ចំនួន​ ​ដែល​មានបំណង​ទុច្ចរិត​ ​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភបំពាន​ ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ទៅលើ​កុមារ​ ​តាម​រូបភាព​ផ្សេងៗ​ ​និង​ការ​យក​ខេត្ត​សៀមរាប​ ​ជា​ខេត្ត​សម្រាប់​ឆ្លងកាត់​ការនាំចេញ​មនុស្ស​ដោយ​ខុសច្បាប់​ ​និង​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ​ ​។​

លោកជំទាវ​ ជូ ​ប៊ុន​អេង​ អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ​ក៏បាន​លើកឡើង​ថា​ ​កម្មវិធី​ព្យុះ​ហ​យាត្រា​ឆ្ពោះ​ ​ទៅ​បញ្ឈប់​ ​អំពើ​ជួញ​ដូរ​មនុស្ស​ ​ក្នុង​គោលបំណង​ ​បង្ហាញ​អំពី​ឆ​ន្ទះ​មុះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ ​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ការ​រួមគ្នា​ ​បង្ការ​ប​ង្រ្កា​ប​ ​ផ្តន្ទាទោស​ ​ស​ង្រ្គោះ ​និង​ ​ការពារ​ ដើមី្ប​កម្ពុជា​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស​។​ ​លោកជំទាវ ក៏​សង្ឃឹម​ថា​ ​ការ​បា្រ​រ​ព្ធ​កម្មវិធី​ព្យុះ​ហ​យាត្រា​ឆ្ពោះ​ ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស​នេះ​នឹង​ជួយ​ ​បំផុស​កិច្ច​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​ស្តី​អំពី​ការ​ជួញ​ដូរ​មនុស្ស​ ​ការ​ធ្វើអាជីវកម្ម​ផ្លូវ​ភេទ​លើ​ ស្រ្តី​និង​កុមារ​ឱ្យ​កាន់តែ​កាន់តែ​ផុស​ផុល​បន្ថែម​ទៀត​ ៕​

 


   

Official Telegram NCCT Cambodia