Published on 12 Oct, 2023
វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ
ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ហ៊ុយ ទីហួ ចៅក្រមសាលាដំបូងខេត្តប៉ៃលិន ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងលោក ហោ កុសល្យ ប្រធានកម្មវិធីជាន់ខ្ពស់អង្គការ ហាហ្គា ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង រយៈពេល ០១ថ្ងៃ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន ដោយមានកិច្ចសហការណ៍ដោយរដ្ឋបាលខេត្តប៉ៃលិន និងគាំទ្រដោយអង្គការ ហាការ (HAGAR) ក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តប៉ៃលិន ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សិក្ខាកាមដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ស្ថាប័នអយ្យកា មន្ត្រីនៃមន្ទីរក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ សរុបចំនួន ៤៩រូប (ស្រី១៦រូប) ៕ អត្ថបទ រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្របញ្ញា