ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកកិច្ចប្រជុំ ឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំរបស់ គ.រ.ប.ជ និងគ.ខ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ

01-Nov-2022


អបអរសាទរ ព្រះរាជពិធីបុណ្យខួប លើកទី១៨ ការយាងគ្រងព្រះបរមរាជសម្បត្តិ របស់...

ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការគឺត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤

29-Oct-2022


កម្មវិធីដង្ហែរព្យុហយាត្រាក្រោមប្រធានបទ "ឆ្ពោះទៅមុខដេីម្បីបញ្ឈប់អំពេីជួញដូរមនុស្ស" ដែលរៀបចំឡេីងដោយអង្គការមូលនិធិ A21 សហការជាមួយលេខាធិការដ្ឋាន...

គោលបំណងនៃការប្រារព្ធកម្មវិធីនេះ ដើម្បីបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិអេ២១ និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍គ្រប់រូប ក្នុងការរួមសហការគ្នា ឆ្ពោះទៅមុខដើម្បីបញ្ចប់អំពើជួញដូរមនុស្ស។

16-Oct-2022


ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ថ្នាក់ដឹកនាំ រួមនិងមន្រ្តីក្រោមឳវាទរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សូមចូលរួម គោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ព្រះបរមរតនកោដ្ឋ

15-Oct-2022


សិក្ខាសាលា ស្តីពី «កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងយន្តការរាយការណ៍អំពីរូបភាព-សម្ភារៈរំលោភបំពានផ្លូវភេទកុមារ...

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងស៊ីជម្រៅអំពីហានិភ័យ និងគ្រោះថ្នាក់នៃប្រព័ន្ធអនឡាញចំពោះកុមារ ទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ (OCSEA) វិធានសុវត្ថិភាព របៀបរាយការណ៍ និងយន្តការបង្ការ ក៏ដូចជាដើម្បីប្រមូលធាតុចូល និងអនុសាសន៍

11-Oct-2022


វេទិកាជាតិអន្តរសាសនាលើកទី៦ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនាក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

សាលសន្និបាត OCIC ជ្រោយចង្វារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ វេទកាជាតិអន្តរសាសនាលើកទី៦ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនាក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចអគ្្គមហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

29-Sep-2022


កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចង្ងាយស្ដីពី “ ការប្រឹក្សាសិទ្ធិមនុស្សរបស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស...

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចង្ងាយស្ដីពី “ ការប្រឹក្សាសិទ្ធិមនុស្សរបស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងការប្រឆាំងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន” ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ នៅទីក្រុងហ្សាកាតា ប្រទេសហ្វីលីពីន

28-Sep-2022


សិក្ខាសាលាសិក្ខាសាលាស្តីពីការបង្កើតនីតិវិធីបទដ្ឋាន នៃយន្តការបញ្ជូនថ្នាក់ជាតិសម្រាប់ជនរងគ្រោះដោយអំពើរជួញដូមនុស្ស និងជនទេសសន្តប្រវេសន៏ដែលងាយរងគ្រោះ

សិក្ខាសាលានោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ មកពីក្រសួងផែនការ, ក្រសួង កិច្ចការនារី, ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជិវៈ,ក្រសួងសង្គមកិច្ច, និងមានការចូលរួមពីលោក លោកស្រីមកពីស្ថាប័នពាក់ព័ន្ធ, អង្គការជាតិ អន្តរជាតិ មានASIAN ACT, IJM, Winrock, ERIC, A21, MAC, ACRA, ILO, UNDP,HAGAR, HOME Of JUSTIC ប្រមាណ៤៥ រូប ស្រី១៣រូប។

14-Sep-2022


កិច្ចប្រជុំ «យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពី នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»...

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស ។

13-Sep-2022


បាងកក៖ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូនៃប្រទេសកម្ពុជាដែលជាសមាជិក...

ការចុះហត្ថលេខា ដោយមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ប្រធានគណៈប្រតិភូជាតំណាងភាគីកម្ពុជា និង លោកជំទាវ Rarung Worawat អនុរដ្ឋលេខា ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស ប្រធានគណៈប្រតិភូ ជាតំណាង ភាគីថៃ

06-Sep-2022


កិច្ចប្រជុំទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា SOP...

បាងកក៖ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូនៃប្រទេសកម្ពុជាដែលជាសមាជិក នៃគ.ជ.ប.ជ បាន ជួបប្រជុំទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា នៅសណ្ឋាគារ Sukosol ទីក្រុងបាងកក ប្រទេសថៃ ដោយសហការរៀបចំឡើង ពីអង្គការអាយអូអឹម IOM ។

25-Aug-2022


បាងកក៖ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ កិច្ចប្រជុំទ្វេរភាគី...

ការពិភាក្សាត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជនរងគ្រោះ រហូតទទួលបានការឯកភាពគ្នា និងឈានដល់ការចុះហត្ថលេខា ដោយមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ប្រធានគណៈប្រតិភូជាតំណាងភាគីកម្ពុជា និង លោកជំទាវ Rarung Worawat អនុរដ្ឋលេខា ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស ប្រធានគណៈប្រតិភូ ជាតំណាង ភាគីថៃ

25-Aug-2022



   

Official Telegram NCCT Cambodia