ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប»

BY SOM SIVWIN

Published on 11 Oct, 2023

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» 

ប៉ៃលិន៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដែលបានធ្វើអស់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ត្រី តែ សុថារ៉េត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ សុខ សារី ក្រុមប្រឹក្សាខេត្ត លោកស្រី កែវ ម៉ាលី ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តប៉ៃលិន និងឧបត្ថម្ភគាំទ្រដោយអង្គការ ការីតាស់ស្វីស ក្រោមគម្រោងទេសន្តរប្រវេសន៍នៅកម្ពុជា។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ និងការិយាល័យ នៃអង្គភាពជំនាញទាំង៦នៃរចនាសម្ព័ន្ធ គ.ខ.ប.ជ ស្នងការរង ស្ថាប័នអយ្យការ និងមន្ត្រីនៃមណ្ឌលទទួលពលករកំរៀង សរុបចំនួន ៤០រូប ។

 

 


   

Official Telegram NCCT Cambodia