Published on 16 Oct, 2023
កិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យ ទម្រង់របាយការណ៍ដាក់ចេញដោយក្រសួងមហាផ្ទៃ ត្រៀមរៀបចំរបាយការណ៍១០ខែ របស់ គ.ជ.ប.ជ
អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ទម្រង់របាយការណ៍ដាក់ចេញដោយក្រសួងមហាផ្ទៃ ត្រៀមរៀបចំរបាយការណ៍១០ខែ របស់ គ.ជ.ប.ជ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ ដឹកនាំដោយកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។ តាមរយៈគម្រូរបាយការណ៍ដែលផ្តល់ដោយក្រសួងគឺត្រូវបានចែកជា៤ផ្នែកធំៗគឺ៖ ១. សេចក្តីផ្តើម ២. ចក្ខុវិស័យ/គោលបំណង/គោលដៅ ៣. យុទ្ធសាស្ត្រ និង ៤. ថវិកា។ ដើម្បីឆ្លើយតបតាមការណែនាំនៃគម្រូរបាយការនេះ លោកជំទាវ បានណែនាំតម្រង់ទិសក្រុមការងារឲ្យផ្តោតការយកចិត្តទុកដាក់តែ០២យុទ្ធសាស្ត្រគឺ ការងារបង្ការទប់ស្កាត់ និងការងារបង្ក្រាបនិងសង្គ្រោះ។ លោកជំទាវក៏បានដឹកនាំអង្គប្រជុំ ឲ្យធ្វើការឆ្លុះបញ្ចាំងលទ្ធផលការងារតាមក្រុមជំនួយកិច្ចការអន្តរក្រសួងទាំង៦ ដើម្បីដាក់ចេញជាសកម្មភាពយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទាំង០២ខាងលើ ។