ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

វេទិការជាតិ អន្តរជាតិសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស...

វេទិកាអន្តរសាសនាថ្នាក់ជាតិនាពេលនេះ គឺជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបផងដែរ ក្រសួង ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ការទប់ស្កាត់តាមជំនាញរៀងៗខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមិនឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយបទល្មើសជួញដូរមនុស្ស

09-Sep-2019


សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស សូមសម្តែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូនពរ បវរសួស្ដី សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩

06-Aug-2019


កិច្ចប្រជុំក្រុមជំនាញអន្តរក្រសួង ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ឆ្នាំ២០១៩ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ជារៀងរាល់ឆមាសប្រចាំឆ្នាំនីមួយៗ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រឆាំងការជួញដូរមនុស្ស ដោយផ្អែកលើយុទ្ធសាស្រ្តតាមផែនការជាតិ ។ លទ្ធផលជាសកម្មភាពអនុវត្ត បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុករបស់បណ្តាក្រសួង ស្ថាប័ន អង្គភាពប្រតិបត្តិ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូរជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសពាក់ព័ន្ធទាំងឡាយដែលបានរួមសហការគ្នាការពារមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងប្រឆាំងដាច់ខាតរាលទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ច លើមនុស្សគ្រប់រូបភាព

23-Jul-2019


សិក្ខាសាលាស្តីពីការអនុវត្តច្បាប់ទាសភាពសម័យទំនើបអូស្រ្តាលី៖ ៉ឲ្យយល់ដឹងពីសង្វាក់ផ្គត់ផ្គង់របស់អ្នក ៉

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការពង្រឹងវិធានការជាសកលដើម្បីប្រឆាំងទាសភាពសម័យទំនើប

27-Jun-2019


(សាររំលែកទុក)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង...

នៅក្នុងសាររំលែកទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានក្តីរន្ធត់យ៉ាងខ្លាំង និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីសោកនាដកម្មរលំបាក់អគារកំពស់ ៧ជាន់ កាលពីព្រឹកទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការ បាត់បង់អាយុជីវិត និងរងរបួសបងប្អូនជនរួមជាតិជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងការដ្ឋានសាងសង់នោះ

26-Jun-2019


កិច្ចប្រជុំពិភាក្សាសម្រេចលើផែនការសកម្មភាពជាតិ ស្តីពីការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបើកនូវកិច្ចប្រជុំពិភាក្សា សម្រេចលើផែនការ សកម្មភាពជាតិ ស្តីពីការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ ដោយមានការដឹកនាំសម្របសម្រួលដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកជំទាវ វ៉ាន់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ

02-Jul-2019


សន្និសិទអន្តរជាតិ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី២ កម្ពុជា-ថៃ ស្តីពីទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស។

សន្និសិទអន្តរជាតិ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី២ កម្ពុជា-ថៃ ស្តីពីទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស

06-May-2019


ចូលរួមទស្សន:កិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សារវាងប្រតិភូកម្ពុជា និង ថៃលើកទីពីរដែលដឹកនាំដោយលោកជំទាវ យូ...

ចូលរួមទស្សន:កិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សារវាងប្រតិភូកម្ពុជា និង ថៃលើកទីពីរដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប ដែលមានអ្នកចូលរួមមកពី មន្ទីរការងារពីប្រទេសថៃ ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីសាលាខេត្តសៀមរាប

26-Apr-2019


ចុះពិនិត្យ និងស្វែងយល់ពីបទពិសោធន៍ការងារ និងភាពប្រឈមក្នុងរយៈពេលកន្លងមក ដេីម្បីរកវិធានការដោះស្រាយ ពីក្រុមការងារចម្រុះទទួលពលករ...

ចុះពិនិត្យ និងស្វែងយល់ពីបទពិសោធន៍ការងារ និងភាពប្រឈមក្នុងរយៈពេលកន្លងមក ដេីម្បីរកវិធានការដោះស្រាយ ពីក្រុមការងារចម្រុះទទួលពលករ ក្រុងប៉ោយប៉ែត

24-Apr-2019


ពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

ពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

23-Apr-2019


ប្រជុំទ្វេរភាគីស្តីពីការគ្រប់គ្រងករណី និងពិធីចុះហត្ថលេខាលើបទដ្ឋានស្តីពីនីតិវិធីអនុវត្តនៅក្នុងការគ្រប់គ្រងករណី ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមារណកម្មជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកសាងផែនការរួមគ្នា...

ប្រជុំទ្វេរភាគីស្តីពីការគ្រប់គ្រងករណី និងពិធីចុះហត្ថលេខាលើបទដ្ឋានស្តីពីនីតិវិធីអនុវត្តនៅក្នុងការគ្រប់គ្រងករណី ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមារណកម្មជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកសាងផែនការរួមគ្នា ដើម្បីអនុវត្តបទដ្ឋាននោះ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសង្គមកិច្ចថៃ

22-Apr-2019


ចុះត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មណ្ឌលសំចត និងការប្រមូលទិន្នន័យតាមបែបព័ត៌មានវិទ្យារបស់មណ្ឌលនៃក្រុមការងារចម្រុះទទួលពលករបញ្ជូនត្រលប់ ប្រចាំនូវក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចុះត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មណ្ឌលសំចត និងការប្រមូលទិន្នន័យតាមបែបព័ត៌មានវិទ្យារបស់មណ្ឌលនៃក្រុមការងារចម្រុះទទួលពលករបញ្ជូនត្រលប់ ប្រចាំនូវក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

04-Mar-2019



   

Official Telegram NCCT Cambodia