កិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ ១០ខែ ឆ្នាំ២០១៩ (ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩) ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 20 Nov, 2019

(ទីស្តីការក្រសួងមហាផ្ទៃ)  ៖  ព្រឹកថ្ងៃច័ន្ទ ៧រោច  ខែកត្កិក ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹង ថ្ងៃទី១៨  វិច្ឆិកា  ឆ្នាំ២០១៩  នៅសាលប្រជុំក្រសួងមហាផ្ទៃ  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រារព្ធកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ ១០ខែ  ឆ្នាំ២០១៩  (ចាប់ពីខែមករា  ដល់ខែតុលា  ឆ្នាំ២០១៩)  ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ប្រឆាំងការជួញដូរមនុស្ស ដែលជាបទឧក្រឹដ្ឋបំផ្លាញមនុស្សជាតិ និងបានដាក់ចេញនូវគោលនយោបាយការងារ គោលនយោបាយសន្តិសុខសង្គម លើកទឹកចិត្តអ្នកវិនិយោគក្នុងប្រទេស និងទាក់ទាញអ្នកវិនិយោគបរទេស ដើម្បីបង្កើនការងារជូនពលរដ្ឋក្នុងស្រុក ក៏ដូចជាបើកច្រកឲបញ្ជូនពលករខ្មែរ ទៅធ្វើការស្របច្បាប់ និងមានសុវត្ថិភាពនៅក្រៅប្រទេស។  ស្ថានភាពបទល្មើសជួញដូរមនុស្សត្រូវបានបង្ការ ទប់ស្កាត់ និងបង្រា្កបជាបន្តបន្ទាប់អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងមានកិច្ចសហការគ្នាបានល្អរវាងក្រសួងស្ថាប័ន អង្គភាព សមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងលេខាធិការដ្ឋាននៃគណៈ កម្មាធិការថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូរទាំងឡាយដែលមានសកម្មភាព និងគោលដៅរួមគ្នា ។

កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ  ជូ  ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវឧត្តសេនីយ៍ឯកវេជ្ជ.  ប៉ុណ្ណ  សំខាន់  អគ្គលេខាធិការ    ឯកឧត្តម ជាអគ្គលេខាធិការរង  ប្រធាន  អនុប្រធានលេខាធិការដ្ឋាន រដ្ឋបាល-សរុប  ប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការ ទាំង៦  នាយ-នាយរងការិយាល័យ  នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ  ឯកឧត្តម-លោកជំទាវ  អស់លោក  លោកស្រី ជាតំណាងមកពី  គរបជ-គខបជ  ជាច្រើនរូប  ។

\

 


   

Official Telegram NCCT Cambodia