នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ និងមន្ត្រីរាជការបម្រើការទាំងអស់នៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង

BY SOM SIVWIN

Published on 18 Jan, 2020

(រាជធានីភ្នំពេញ)៖ លោកជំទាវ  ជូ  ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រយ៍គ.ជ.ប.ជ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំឈានចូល ៧០ឆ្នាំ។ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ត្រូវនឹងថ្ងៃពុធ ៦រោច ខែបុស្ស ឯកស័ក ព.ស២៥៦៣។ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ  និងមន្ត្រីរាជការបម្រើការទាំងអស់នៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយ  សន្តិភាព  ការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តតរៀងទៅ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 


   

Official Telegram NCCT Cambodia