ទិវាជាតិ១២ធ្នូ ឆ្នាំ២០១៩ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 21 Dec, 2019

(មហោស្រពកោះពេជ្រ-រាជធានីភ្នំពេញ )  ៖  រសៀលថ្ងៃព្រហស្បតិ៍  ១រោច  ខែមិគសិរ   ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី ១២  ធ្នូ  ឆ្នាំ  ២០១៩  គ.ជ.ប.ជ  បានប្រារព្ធវេទិការថ្នាក់ជាតិ១២ធ្នូ  ឆ្នាំ២០១៩  ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  គ.ជ.ប.ជ តំណាងដ៏ខ្ពង៎ខ្ពស់របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។អញ្ជើញចូលរួមក្នុងទិវានេះមានជាអាទ៌  ឯកឧត្តម  លោកជំទាវ  អស់លោក  លោកស្រី  ដែលតំណាង មកពី ព្រឹទ្ធសភា  រដ្ឋសភា  រាជរដ្ឋាភិបាល  ស្ថានតំណាងឯកអគ្គរាជទូត-រដ្ឋទូត  ក្រសួង  ស្ថាប័នរដ្ឋ-ឯកជន សិស្ស និស្សិត  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ  ព្រះសង្ឃ តាជី-យាយជី  និងអង្គការដៃគូអភិវឌ្ឍន៍ប្រចាំព្រះរាជាណាចក្រកម្ពុជាយ៉ាង ច្រើនកុះករ ប្រមាណ៣០០០អង្គនាក់ ។ នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង  និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការដៃគូ ជាតិ អ​ន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនាទាំងឡាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស​ និងការកេងប្រវ័ញ្ច គ្រប់រូបភាព ។ ទន្ទឹមនឹងនោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ ពីបណ្តាប្រទេសដែលមាននិវេសនដ្ឋានការទូតនៅកម្ពុជា ក៏នឹងបានទទួលការយល់ដឹង និងបង្ហាញអំពីចូលរួមគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្ស ដែលជាឧក្រឹដ្ឋកម្មឆ្លងដែន និងជាទាសភាពសម័យទំនើបនេះផងដែរ ។

 

 

 


   

Official Telegram NCCT Cambodia